ត្រួតពិនិត្យ សំណង់និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រពន្ធ័បង្ការ ពន្លត់ឣគ្គីភ័យ
ភ្នំពេញ៖ សម្តេចក្រគាហោម ស ខេង ចេញប្រកាសស្តីពី
ប្រគល់សិទ្ធិត្រួតពិនិត្យ សំណង់និងគោលដៅ ដែលតម្រូវឲ្យមានប្លង់ប្រពន្ធ័បង្ការ ពន្លត់ឣគ្គីភ័យ។
សេចក្ដីសម្រេចនេះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតផ្អាកសកម្មភាពបណ្ដោះអាសន្ន ដល់ផ្នែកណាមួយនៃសំណង់ និងគោលដៅដែលមិនបានបំពេញលក្ខខណ្ឌ និងវិធានការបង្ការ និងពន្លត់អគ្គិភ័យ ឬមិនបានបំពាក់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ និងមិនមានការបញ្ជាក់ទទួលស្គាល់ ដោយស្ថាប័នជំនាញបច្ចេកទេសដែលក្រសួងមហាផ្ទៃ បានទទួលស្គាល់៕