ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ២១៥៧ក្បាលដី នៅភូមិតាឡី

49

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ក្នុងភូមិតាឡី សង្កាត់ដង្កោ។
ក្នុងពិធីនោះលោកអភិបាលខណ្ឌ ដង្កោ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោក អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ នៅក្នុងភូមិតាឡី សូមមកទទួលយកប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ដើម្បីប្រើប្រាស់ ធានានូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងមានសារសំខាន់សំរាប់ការ ប្រើប្រាស់ក្នុងជួល បញ្ចាំ សុំច្បាប់សាងសង់ និងប្រកបអាជីវកម្មផ្សេងៗ។
លោកអភិបាលក៏បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ថែរក្សាទុកប័ណ្ណកម្មសិទ្ធិនេះឲ្យបានត្រឹមត្រូវជៀសវាងការធ្វេសប្រហែស បណ្តាលឲ្យខូចខាត ឬបាត់បង់។ ប្រសិនបើមានករណីនេះ សូមរាយការណ៍បន្ទាន់មករដ្ឋបាលសុរិយោដី ដើម្បីចាត់វិធានការ។
គួរបញ្ជាក់ថាៈ ក្បាលដីដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងឱកាសនេះ មានចំនួន ២១៥៧ក្បាលដី ក្នុងនោះដីលំនៅដ្ឋាន ១៧៨៥ក្បាលដី និងដីកសិកម្ម ៣៧២ក្បាលដី៕

អត្ថបទដែលជាប់ទាក់ទង