បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូន ជ្រុលធ្លាក់ផ្លូវ ដួលរងដួលរងរបួសបាក់ថ្គាម ស្ទើរស្លាប់
ដោយសារតែស្រវឹងស្រាជោកជាំ បាត់បង់ស្មារតី បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលធ្លាក់ផ្លូវ ដួលរងរបួសស្ទើរបាត់បង់ជីវិត។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០១និង០០នាទី ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ខាងលើ ឈ្មោះរិន រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
មូលហេតុបង្កឡើងដោយខ្លួនឯងជិះម៉ូតូដួលរងរបួស បណ្តាលឲ្យបាក់ថ្គាមខាងឆ្វេង និងបែកបបូរមាត់។
ជនរងគ្រោះខាងលើ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លងវែង៕