ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មានជនអាមេរិក ចង់ធ្វើអ្នកការពារសម​​​​រង្សី

394

តាមពិតពួកច្រមុះកោងចូលចិត្តធ្វើអ្វីប្លែកៗ ជាមួយអ្នកមានទោស
ដូចលោកសមរង្សីណាស់​។
​ថ្ងែមុនពួកសហគម៍អឺរុបឈ្លើយ មួយចំនួនចង់បណ្ដើរម្សៀសមរង្ស៊ី
​មកម្ដងហើយលោតែពេលនេះលេចចេញពួកអាមេរិកធ្វើភ្លីភ្លឺ២-៣នាក់
វិញម្ដងហើយចង់ធ្វើជាអាយ៉ងរង្ស៊ី។
​ចរឹកពួកអាមេរិកចូលចិត្តបំផ្លាញ សេចក្ដីសុខនៃប្រជាជាតិដទៃ
ណាស់។មានប្រទេសច្រើនណាស់ ដែលរងគ្រោះដោយសារបាតដៃមេដឹកនាំអាមេរិក។កម្ពុជាក៏ធ្លាប់ទទួលរងគ្រោះ ដោយសារគ្រាប់បែករបស់អាមេរិករាប់ពាន់តោន​។
ប្រទេសអ៊ីរ៉ាក់បានក្លាយជាផេះដោយសារតែ អាមេរិកកើតការ
សង្ស័យថាផលិតនុយក្លេអ៊ែរ ទីបំផុតសាដាមហ៊ូសេនត្រូវសម្លាប់
ដោយសារតែមិនធ្វើតាមអាមេរិក។
​លីប៊ីរលាយក៏ដោយសារអាមេរិកដែរនេះ ក៏ដុំយសារតែលោកហ្គាតដាហ្វីមានគំនិតបង្កើតធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដើម្បីឲ្យប្រជាជនអា
ហ្វ្រិកមិនបាច់ទៅខ្ចីលុយអាមេរិក ឬច្រទេសដទៃ។ព្រោះនៅអាស៊ីគេមានធនាគារអភិវឌ្ឍន៍អាស៊ី។ ទីបំផុតហ្គាតដាហ្វីត្រូវសម្លាប់ឯលីប៊ីក៏មានវាសនាមិនខុសពីអ៊ីរ៉ាក់ដែរ​។
​ពេលនះអ៊ីរ៉ង់ក៏កំពុងតែស្ថិតក្រោម ការគម្រាមពីអាមេរិកដែរឯប្រទេសទួកគីក៏មិនសូវជាស្រួលប៉ុន្មានដែរទេ ព្រោះអាមេរិកក៏កំពុងតែ​ធ្វើទុក្ខ
បុកម្នេញខ្លាំងណាស់ដែរ ។
​ចុះស្រុកខ្មែរស្អីនឹងគេដែរលោតែមានពួកអាមេរិក ម៉ាដំបស្វាចង់
ហែរហមសមរង្ស៊ីមកស្រុកខ្មែរ។ ទង្វើបែបនេះគឺមើលងាយប្រជាជនខ្មែរ១៥លាននាក់ហើយ​។
​គ្រាន់តែដើម្បីមនុស្សក្បត់ជាតិម្នាក់ អាមេរិកសុខចិត្តមើលងាយ
មនុស្ស១៥លាននាក់? ឬក៏ប្រទេសប្រជាធិបតេយ្យត្រូវតែធ្វើបែបនេះ?មិនយល់ឡើយ?
​វប្បធម៌អាមេរិកគឺត្រូវតែការពារជនក្បត់ជាតិ គាំទ្រជនក្បត់ជាតិ
ហើយធ្វើសត្រូវជាមួយមនុស្សមួយប្រទេស ។ចំជាប្លែកមែនហើយ។

អត្ថបទដែលជាប់ទាក់ទង