អាជ្ញាធរក្រុងព្រះសីហនុ សម្រេចវាយកម្ទេចសំណង់រំលោភលើចិញ្ចើមផ្លូវ ១កន្លែង ក្រោយពីទុកពេលអោយរុះរើជាច្រើនថ្ងៃ



មន្រ្តីដែលដឹកនាំក្រុមការងារក្រុងព្រះសីហនុ បានអោយដឹងថា នាថ្ងៃសុក្រ ១៩ កក្កដា២០១៩នេះ ក្រុមការងារក្រុងព្រះសីហនុ បានវាយកម្ទេចសំណង់រំលោភលើចិញ្ចើមផ្លូវ ១ទីតាំងនៅតាមបណ្តោយផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤។
មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ទីតាំងសំណង់នេះ កន្លងមកក្រុមការងារក្រុង បានចុះបាញ់ថ្នាំ និងធ្វើកំណត់ហេតុ ឲ្យម្ចាស់រុះរើដោយខ្លួនឯងរួចហើយ ព្រមទាំងបានទុកកពេល៣ថ្ងៃដើម្បីអោយធ្វើការរុះរើ ។ប៉ុន្តែជាក់ស្តែង១០ថ្ងៃហើយ ម្ចាស់មិនព្រមរុះរើតាមទេ ដូច្នេះហើយទើប ក្រុមការងារចុះទៅវាយកម្ទេចនៅថ្ងៃនេះតែម្តង៕