ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាសិស្សអាស៊ានកម្ពុជា មិនទាន់បានមេដាយនៅឡើយ

106

ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ានលើកទី១១ កម្ពុជានៅមិនទាន់ដណ្ដើមបានមេដាយនៅឡើយទេ ក្នុងខណៈដែលឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះប្ដេជ្ញារកឲ្យបានមេដាយនៅលំដាប់ទី១នោះ ។

​សម្រាប់ព្រឹត្តិការណ៍នេះកីឡាចំនួន៩ប្រភេទ ត្រូវបានដាក់ឲ្យប្រកួតដែលក្នុងនោះរួមមានអត្តពលកម្ម វាយសីបាល់បោះ បញ្ចសីលា(Pencak Silat) សីប៉ាក់តាក្រ ហែលទឹក វាយកូនបាល់ វាយកូនឃ្លីលើតុ និង បាល់ទះ ។កម្ពុជា បានបញ្ជូនកីឡាចំនួន៥ប្រភេទទៅចូលរួមក្នុងព្រឹត្តិការណ៍នេះដែរដែលក្នុងនោះមានអត្តពលកម្ម ហែលទឹក វាយសី វាយកូនបាល់ និង វាយកូនឃ្លីលើតុ ។

​សម្រាប់ការប្រកួតលើកនេះលោកស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានទទួលតួនាទីជាប្រធានក្រុមប្រឹក្សាកីឡា សិស្សអាស៊ានដែលមានអាណត្តិ២ឆ្នាំគឺឆ្នាំ២០២០-២០២១ ។

​លោកGurun Risyadkomoដែលជាប្រធានទីភ្នាក់ងារយុវជន និង កីឡាSemarang បានអះអាងពីការធានារៀបចំការប្រកួតឲ្យបានល្អនិងធានាពីសុវត្ថិភាពរបស់ភ្ញៀវ ដែលចូលរួមប្រកួត ។
​កីឡាករហែលទឹករបស់ម្ចាស់ផ្ទះបានអះអាង ពីការដណ្ដើមឲ្យបានមេដាយមាស ។ មិនតែប៉ុណ្ណោះប្រទេសឥណ្ឌូនេស៊ីក៏បង្ហាញពីមហិច្ឆតារការពារជើងឯកព្រឹត្តិការណ៍Asean Paragames នាឆ្នាំ២០២០ខាងមុខនេះឲ្យបានទៀតផង ។

អត្ថបទដែលជាប់ទាក់ទង