ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ជនជាតិ​ចិន​ម្នាក់​ លោត​ទម្លាក់​ខ្លួន​ពីលើ​អគារ​

79

​ពោធិ៍សាត់​ ៖​ បុរស​ជនជាតិ​ចិន​ម្នាក់​ លោត​ទម្លាក់​ខ្លួន​ពីលើ​អាគារ​កំពស់​៣​ជាន់​បណ្តាល​ឲ្យ​ស្លាប់​ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជំពាក់​លុយ​គេ​ច្រើន​ពេក​ ឧបទ្ទវ​ហេតុនេះ​កតុនេះកើតឡើងកាលពីថ្ងៃទី១៩កក្កដា ២០១៩ នៅ​ចំណុច​អគារ​លេខ​៨​ កំពស់​៣​ជាន់​ ស្ថិត​ក្នុងភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​និង​កម្មករ​បម្រើ​ការងារ​នៅ​ទីនោះ​ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើត​ហេតុតែ​ម្តង​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្មដា​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ GONG​ PHENG​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជា​បុគ្គលិក​អន​ឡាញ​ ស្នាក់​នៅ​ភូមិ​សង្គម​ថ្មី​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​។​ ប្រភព​បាន​បន្ត​ថា​ តាម​ការ​បំភ្លឺ​របស់​សាក្សី​៤​នាក់​ ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា​បាន​ស្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ដែរ​ថា​ មុន​ពេល​កើតហេតុ​ប្រមាណ​ជា​៣​ថ្ងៃ​ មាន​ជនជាតិ​ចិន​វី​ឆាត​ជាមួយ​បុរស​រង​គ្រោះ​ជនជាតិ​ចិន​រូប​នេះ​ ហើយ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​គ្នា​គាត់​តាម​ទូរ​ស័​ព្វ​ដៃ​យ៉ាង​យូរ​ ក្នុង​គោលបំណង​ទារ​លុយ​ពី​បុរស​រង​គ្រោះ​តែ​ពួក​គាត់​មិនដឹង​ថា​ មាន​ចំនួន​ប៉ុន្មាន​នោះ​ឡើយ​ លុះដល់​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​២​និង​០០​នាទី​យប់​ នា​ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​និយាយ​ទូរ​ស័​ព្វ​តាម​វិ​ឆាត​ តែ​ពួក​គាត់​ទាំង​៤​នាក់​អត់​ដឹង​ថា​ បុរស​រង​គ្រោះ​និយាយ​ពី​រឿង​អ្វី​នោះ​ទេ​ ស្រាប់​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​បុរស​រង​គ្រោះ​ជនជាតិ​ចិន​ម្នាក់​នេះ​បាន​លោត​ពីលើ​អាគារ​កំពស់​៣​ជាន់​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​បាន​ត់​បង់ជីវិត​តែ​ម្តង​៕

អត្ថបទដែលជាប់ទាក់ទង