ចុះឃាត់ខ្លួនជនជាតិបរទេស៣នាក់ស្រវឹងស្រា ដើរបង្កការភ័យខ្លាចដល់ប្រជាជននៅតំបន់កោះពេជ្រ
ភ្នំពេញ៖ជានិច្ចកាលជនជាតិបរទេសមួយចំនួនគាត់តែងតែ នាំមកធ្វើផ្ដេសផ្ដាសនៅតំបន់កោះពេជ្រ ដែលបង្កការលំបាកដល់កម្លាំងសមត្ថកិច្ចអាជ្ញាធរនិងភ្ញៀវទេសចរ ជាតិនិងអន្តរជាតិពិសេសភ្ញៀវទៅចូលរួមពិធីអាពាហ៍ពិពាហ៍ ឬហូបការព្រមទាំងកម្មវិធីអ្វីផ្សេងៗឯទៀតនៅតំបន់កោះពេ ជ្រនេះដែលធ្វើអោយមហាជន មិនសូវសប្បាយចិត្តនិងធ្វើការរិះគន់មិនសំចៃមាត់ សោះថាគាត់ជាជនជាតិបរទេសសោះ ពេលមកស្រុកខ្មែរដោយដើរលេងផឹកស៊ីធ្វើព្យុះធ្វើភ្លៀងស្រេច តែអំពើចិត្តធ្វើប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈឬទំនៀមទម្លាប់ខ្មែរយើងផងដែរ។តួយ៉ាងដូចជាបុរសជនជាតិបរទេសពួកច្រមុះស្រួច៣នាក់ ខ្លួនគាត់សាក់រូបភាពពេញខ្លួនប្រាណហើយ ដើរផឹកស្រាស្រវឹងស្រែកឡូឡាដើរ អុកឡុកដោយដោះអាវដើរពេញ តំបន់កោះពេជ្រធ្វើមហាជនគាត់មានការតក់ ស្លុតភ័យខ្លាចចំពោះសកម្មភាពក្រុមជនជាតិបរទេស ច្រមុះស្រួច៣នាក់នោះ។
ជនជាតិបរទេស៣នាក់ដែលដើរឡូឡាធ្វើឆ្កាដៃឆ្កាជើងបង្កការភ័យខ្លាច ដល់មហាជននោះត្រូវកម្លាំងគណៈបញ្ជាការឯភាពខណ្ឌចំការមនដែលដឹកនាំកម្លាំងដោយផ្ទាល់ពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមននិងកម្លាំង សមត្ថកិច្ចការិយាល័យអន្តោប្រវេសន៍បានចុះ ទៅធ្វើការឃាត់ខ្លួនជនជាតិបរទេស៣នាក់នោះម កកន្លែងសមត្ថកិច្ចដើម្បីធ្វើការអប់រំផងដែរ កាលពីល្ងាចថ្ងៃទី១៩ខែកក្ដដាឆ្នាំ២០១៩នេះ។ហើយមូលហេតុដែលជនជាតិបរទេសច្រមុះស្រួច៣នាក់នោះ ដើរបង្កការភ័យខ្លាចដល់មហាជននៅតំបន់កោះពេជ្រ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញនោះដោយសារស្រវឹងស្រាជោគជាំ។