ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យស្ថានភាពតាមច្រាំងទន្លេដេីម្បីពិនិត្យស្ថានភាពហានិភ័យដោយគ្រោះធម្មជាតិនិងការរំលោភបំពានផ្សេងៗ

74

ភ្នំពេញអាជ្ញាធរចំរុះរបស់ខណ្ឌចំការមនដឹកនាំដោយលោកអភិបាលខណ្ឌថេងសុថុលបានចុះពិនិត្យស្ថានភាពច្រាំងទន្លេជុំវិញតំបន់កោះពេជ្រការចុះពិនិត្យច្រាំងទន្លេធ្វេីឡេីងនៅព្រឹកថ្ងៃទី២០កក្កដានេះនៅតាមទីតាំងច្រាំងបណ្តោយទន្លេបាសាក់ក្នុងភូមិសាស្ត្រខណ្ឌចំការមនដេីម្បីពិនិត្យស្ថានភាពផ្សេងៗដូចជាការរំលោភយកច្រាំងទន្លេការសាងសង់សំនង់ខុសច្បាប់ការចតទូកនេសាទនៅកន្លែងតបន់ហាមឃាត់ជាមួយនិងការពិនិត្យក្រែងមានការបាក់ច្រាំងទន្លេផងដែរ

អភិបាលខណ្ឌចំការមនលោកថេងសុថុលប្រាប់អោយដឹងក្នុងដំណេីរចុះពិនិត្យច្រាំងទន្លេគឺដេីម្បីពិនិត្យស្ថានភាពផ្សេងៗរួមមានការរំលោភយកច្រាំងទន្លេការសាងសង់សំនង់ខុសច្បាប់ទូកនេសាទដែលសំចតប្រមូលផ្តុំនៅកន្លែងតបន់ហាមឃាត់ព្រមទាំងពិនិត្យក្រែងមានការបាក់ច្រាំងទន្លេផងដែរលោកអភិបាលខណ្ឌថេងសុថុលបន្តអោយេឹងថាការចុះនៅពេលនេះគឺដេីម្បីធ្វេីការទប់ស្កាត់អោយទាន់ពេលវេលារាល់បញ្ហាដែលរំលោភយកច្រាំងទន្លេដោយខុសច្បាប់ពីជនខិលខូចមួយចំនួន

    គួរបញ្ជាក់ថាអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួងស្រេងក្នុងកិច្ចប្រជុំថ្ងៃទី១៥កក្កដាក្នុងកិច្ចប្រជុំពាក់ព័ន្ធការពិនិត្យការដ្ឋានសាងសង់ការចាក់ដីបំពេញការបូមខ្សាច់គ្មានច្បាប់អនុញ្ញាតិនៅក្នុងរាជធានីភ្នំពេញបានបញ្ជាអោយអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញត្រូវធ្វេីការទប់ស្កាត់រាល់សំណង់ខុសច្បាប់  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួងស្រេងបានណែនាំអោយអភិបាលខណ្ឌទាំង១៤ពិនិត្យឲ្យបានម៉ត់ចត់លើការដ្ឋានសាងសង់ការចាក់ដីបំពេញការបូមខ្សាច់នៅក្នុងរាជធានីភ្នំពេញដោយត្រូវត្រួតពិនិត្យពីបញ្ហាបច្ចេកទេសនិងការគោរពតាមបទដ្ឋាននគរូបនីបញ្ញាតិជាមុនបើទោះជាការដ្ឋានសំណង់នោះមានកំពស់២ទៅ៣ជាន់ក៏ដោយ៕

 

អត្ថបទដែលជាប់ទាក់ទង