ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះធុងខ្យល់អុកស៉ីហ្សែន កាត់ដែក បណ្តាលឲ្យបុរស ០១នាក់ ដាច់ក្បាល

77


ស្រុកស្ទឹងហាវ៖ មានករណីផ្ទុះធុងខ្យល់អុកស៉ីហ្សែន កាត់ដែក បណ្តាលឲ្យបុរស ០១នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដោយដាច់ក្បាលចេញពីខ្លួន ។

បុរសម្នាក់បានស្លាប់ខ្ទេចសាកសព និងដាច់ឃ្ទាតក្បាលចេញពីដងខ្លួន ប្រហែលជាង100 ក្រោយរងគ្រោះដោយសារផ្ទុះធុងខ្យល់អុកស៊ីហ្សែន សម្រាប់កាត់ដែក ដែលហេតុការណ៍នេះកើតឡើងនៅកន្លែងទិញ លក់អេតចាយមួយកន្លែង នៅចំណុចចំការត្របែក ក្នុងក្រុម20ភូមិ01 ឃុំទំននប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីម៉ោងជិត3កន្លះរសៀលថ្ងៃទី20ខែកក្កដាឆ្នាំ2019។ជនរងគ្រោះឈ្មោះពត សុផាត់ ភេទប្រុស អាយុ39 ឆ្នាំមុខរបរកម្មករ ស្នាក់នៅក្រុម3ភូមិ4 ឃុំទំនប់រលក ស្រុកស្ទឹងហាវ មានទីលំនៅកំណើតក្នុងខេត្ត តាកែវ។ ក្រោយកម្លាំងជំនាញ នគរបាលពិនិត្យកោសល្យវិច័យរួច តាមនិតិវិធីជាមួយ ការបង្ហាញរបាយការណ៍ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារផ្ទុះធុង អុកស៊ីហ្សែនកាត់ដែករួចមក សមត្ថកិច្ចបានប្រគល់សាកសពអោយទៅលោក ព្រហ្ម ប៊ន ដែលជាម្ចាស់អាជីវកម្មទិញ លក់អេតចាយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង