ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផ្សព្វផ្សាយថា តុលាការយោធាកម្ពុជា បក្ខពួកនិយម គ្រួសារនិយម គឺជារឿងបំផ្លើសហួសពីការពិត

92

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនផ្សាយថា តុលាការយោធាកម្ពុជា មានបក្ខពួកនិយម នោះ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ការផ្សព្វផ្សាយថា តុលាការយោធាកម្ពុជា បក្ខពួកនិយម គ្រួសារនិយម គឺជារឿងបំផ្លើសហួសពីការពិត។

លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ តាមបណ្តាញសង្គមហ្វេសប៊ុកថា ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំបញ្ជាក់ជូនអ្នកសារព័ត៌មាន និងសាធារណជនជាថ្មីម្តងទៀតថា តុលាការយោធាកម្ពុជា មិនមានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយម ដូចការចុះផ្សាយចោទប្រកាន់នោះឡើយ។ តុលាការយោធាកម្ពុជា បានដំណើរការប្រកបដោយភាពឯករាជ្យ និងតែងផ្តល់យុត្តិធម៌សម្រាប់យោធិនគ្រប់រូប។

អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រសួងស្វាគមន៍មតិរិះគន់ប្រកបដោយស្ថាបនា ព្រមទាំងទទួលយកព័ត៌មានទាំងអស់ ដើម្បីពិនិត្យ តាមដាន មុននឹងលើកជារបាយការណ៍ជូនថ្នាក់លើ ហើយកងទ័ពតែងរង់ចាំអនុវត្តជានិច្ច រាល់បទបញ្ជារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង