ម៉ូតូជាច្រើនគ្រឿងរបស់និស្សិតខ្មែរឥស្លាម ត្រូវចោរលួច ពេលទៅប្តឹងប៉ូលីស ប៉ូលីសមិនអើពើ
ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានផ្សាយថាមាន
និស្សិតខ្មែរឥស្លាមម្នាក់ឈ្មោះ ម៉ាត់រំលី ដែលស្នាក់នៅអង្គការវឌ្ឍនៈ ដែលមានអស័យដ្ឋាន លេខ៣ផ្លូវ៣១៧ ខណ្ឌទួលគោក និងមិត្តភក្តិ ត្រូវបាន ចោរលួចយកម៉ូតូចំនួន៤គ្រឿង ក្នុងនោះជាម៉ូតូរបស់និស្សិតខ្មែរឥស្លាម៣គ្រឿង ដែលស្នាក់នៅ អង្គការខាងលើកាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។ ប្រភពដដែលបានបន្តថា ក្រោយពីបានបាត់ ពួកគេបានទៅដាក់ ពាក្យប្តឹងប៉ូលីសសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែប៉ូលីសមិនអើពើ ដោយពួកគេមានទាំងវីដេអូ ក្នុងកាមេរ៉ាសុវត្ថិភាព ពីសកម្មភាពលួចរបស់ចោរទៀតផង ។ ប្អូននសិស្សិតទាំងអស់ សូមអំពាវនាវឲ្យអជ្ញាធរ មានសមត្ថកិច្ចជួយអន្តរាគមន៍ ជួយស្វែងរកម៉ូតូ និងជនល្មើសផង។
បើតាមមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានផ្សាយព័ត៌មាន នៅលើបណ្ដាញសង្គមរបស់ខ្លួន ថា មិនទាន់អាចទាក់ទងប៉ូលីសប៉ុស្តិសង្កាត់បឹងកក់2បានទ ជុំវិញការចោទប្រកាន់ថា ប៉ូលីសមិនអើពើ នឹងពាក្យបណ្តឹងរបស់និស្សិតខាងលើ៕