ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភិក្ខុកក្កដាសុភ័ណ្ឌលាចាកសិក្ខាបទ ក្រោយពីមានរឿងអាស្រូវហូរហែលើបណ្ដាញសង្គមហ្វេសប៊ុក

65

បន្ទាប់ពីមានរឿងអាស្រូវហូរហែលើបណ្ដាញសង្គមហ្វេសប៊ុក ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ត្រូវបានសាលាគណៈរាជធានីភ្នំពេញកោះហៅទៅអប់រំណែនាំដើម្បីបញ្ឈប់នូវសកម្មភាពនានាដែលប្រាសចាកពីធម៌វិន័យនៃព្រះពុទ្ធសាសនា ហើយក្នុងឱកាសនោះភិក្ខុកក្កដាក៏បានប្រកាសលាកចាកសិក្ខាបទតែម្ដង។

សាលាគណរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ចេញសេចក្តីប្រកាសព័ត៌មានសូមទូល ប្រគេន និងចម្រេីនពរ ជ្រាបថា ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងព័ត៌មានសង្គម គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហេីយ ។ 
ជាលទ្ធផល ភិក្ខុអង្គនេះបាន លាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះ ៕ 

អត្ថបទដែលជាប់ទាក់ទង