ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញឱ្យប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ មានទំនុកចិត្តទទួលទានសាច់ជ្រូកជារបបអាហារឡើងវិញ

64

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ជំរុញឲ្យប្រធានផ្នែក បសុពេទ្យសត្វស្រុក និងក្រុងក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ចាត់វិធានការបសុពេទ្យដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តទទួលទានសាច់ជ្រូកជារបបអាហារឡើងវិញ ។

សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ ដោយឲ្យមន្រ្តីជំនាញអនុវត្តន៍វិធានការបសុព្យាបាលដូចជា ត្រូវត្រួតពិនិត្យកន្លែងបង្ខាំងសត្វសម្រាប់យកមកពិឃាដ ប្រភពសត្វពិតជានាំចេញពីតំបន់គ្មានជំងឺឆ្លង សត្វមានសុខភាពល្អមុនពេលពិឃាដ។ ក្រោយពេលពិឃាដត្រួតពិនិត្យអនាម័យដោយបោះត្រាសម្គាល់នៅលើផ្ទាំងសាច់របស់បសុពេទ្យ។
បន្តត្រួតពិនិត្យកន្លែងតាំងសាច់លក់នៅលើទីផ្សារ ដើម្បីធានាឲ្យបានថា សាច់មានគុណភាពល្អ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

មន្រ្ដី ជំនាញ បសុពេទ្យស្រុកទ្រាំង បន្តចុះការត្រួតពិនិត្យការចិញ្ចឹមជ្រូករបស់កសិករនៅភូមិ ល្វេ ឃុំ ប្រាំបីមុំ ស្រុកទ្រាំងដើម្បីតាមដានសុខភាពសត្វដែលត្រូវអនុញ្ញាតមុនពេលធ្វើលិខិតដឹកជញ្ជួន និងពិនិត្យកន្លែងតាំងលក់សាច់នៅផ្សារល្វេផងដែរ។

ប្រធាន ផ្នែក បសុពេទ្យស្រុកអង្គរបូរី បន្តប្រចាំការត្រួតពិនិត្យចលនាសត្វនៅតំបន់ផ្ទះជំងឺនៅភូមិ អំពិល ឃុំ ពន្លៃ ស្រុក អង្គរបូរី ព្រមទាំងចុះតា មដានការចិញ្ចឹមសត្វរបស់កសិករនៅក្នុងឃុំ ព្រែកផ្ទោល ដោយបានផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដោយមិនចម្លងមកមនុស្សទេ ដោយបានធ្វើជីវសុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគ និងចែកថ្នាំ TH4 ជូនកសិករចិញ្ចឹមជ្រូក។

ប្រធានផ្នែកបសុពេទ្យស្រុកព្រៃកប្បាស បានចុះត្រួតពិនិត្យការចិញ្ចឹមជ្រូករបស់កសិករនៅភូមិ ត្រពាំងរាំង និងភូមិ ទង្គែ ឃុំ ស្នោរ ឲ្យយល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយបានចែកថ្នាំសម្លាប់មេរោគជូនកសិករចិញ្ចឹមជ្រូក ដោយជ្រូករបស់គាត់មានសុខភាពល្អដោយឲ្យគាត់បាញ់ថ្នាំ ចំនួន ២ ដងក្នុងមួយសប្តាហ៍។

ប្រធានផ្នែកបសុពេទ្យស្រុកសំរោងបន្តចុះពិនិត្យស្ថានភាពចឹញ្ចឹមជ្រូកនៅភូមិស្លែង ឃុំជំរះពេន និងភូមិកញ្ចាង ឃុំស្លាស្រុក សំរោង ដោយបានផ្សព្វផ្សាយ ជំងឺប៉េស្តជ្រូកអាហ្រិ្វច និងចែកថ្នាំសម្លាប់ មេរោគជូនកសិករចឹញ្ចឹមជ្រូកផងដែរ។

ប្រផ្នែកបសុពេទ្យស្រុកត្រាំកក់ បានចុះពិនិត្យការដាក់តាំងសាច់លក់នៅផ្សារអង្គរតាសោមដោយឲ្យអាជីវករត្រូវយកចិត្តទុកដាក់ ចំពោះអនាមយ័សាច់ឲ្យបានល្អដេីម្បីឲ្យមានទំនុកចិត្តពីអ្នកបិភោគសាច់។

ការិយាល័យ ផលិតកម្ម និង បសុព្យាបាលខេត្ត បានចេញលិខិតអនុញ្ញាតឲ្យដឹកជញ្ជួនជ្រូកមាន: ចេញពីភូមិ ភ្នំខ្លែង ឃុំ ព្រៃស្លឹក ស្រុក ទ្រាំង ទៅរាជធានីភ្នំពេញដោយរថយន្តពាក់ផ្លាកលេខ 2A 4434 ស្មើ 26 ក្បាល។ ចេញពីភូមិ ត្រពាំងរាំង ឃុំ ស្នោរ ស្រុក ព្រៃកប្បាស ទៅរាជធានីភ្នំពេញដោយរថយន្ត ពាក់ស្លាកលេខ 3D 9863 ស្មើ 55 ក្បាល។ ចេញពីភូមិ ទង្គែ ឃុំ ស្នោរ ស្រុក ព្រៃកប្បាស ទៅរាជធានីភ្នំពេញដោយរថយន្ត ពាក់ផ្លាកលេខ 3E 2077 ស្មើ 39 ក្បាល។ ចេញពីភូមិ អង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ទៅរាជធានីភ្នំពេញដោយរថយន្ត ពាក់ផ្លាកលេខ 2A 1780 ជ្រូក សាច់ រស់ ទាំងអស់ នេះ អនុញ្ញាត ឲ្យដឹកជញ្ជូន ចេញពីតំបន់គ្មានជំងឺឆ្លង ហើយសត្វជ្រូករស់ទាំងអស់នេះមានសុខភាពល្អនៅកន្លែងត្រួតពិនិត្យ។

យោងតាមមន្រ្តីជំនាញប្រចាំការតាមបណ្ដាស្រុកជាពិសេសតំបន់ផ្ទុះជំងឺ និងនៅជុំវិញតំបន់ផ្ទុះជំងឺក្នុងរង្វង់កាំ ១០ គីឡូម៉ែត្រ នៃតំបន់ ផ្ទុះជំងឺមានស្ថានភាពស្ងប់ស្ងាត់ ពុំមានសត្វឈឺឬងាប់បន្តទៀតទេ។
កសិដ្ឋាន ចិញ្ចឹម ជ្រូក ទាំង ២៩ ក្នុងខេត្ត មានសុខភាពល្អ មិនទាន់ឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ៕

អត្ថបទដែលជាប់ទាក់ទង