ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ ស៊ុន ចាន់ថុល​ ចុះត្រួត​ពិនិត្យ​លក្ខណៈ បច្ចេកទេស និងស្ថានភាពសាងសង់កំណាត់ផ្លូវជាតិលេខ៥៨ កម្ចីសម្បទានប្រជាមានិតចិន

74

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ ក្រសួង​សាធារណការ និង​ដឹកញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួង ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងស្ថានភាព សាងសង់កំណាត់ផ្លូវជាតិលេខ៥៨ ដែលកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construct ion Group Co., Ltd ក្រោមការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangz hou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
មន្រ្ដីអ្នកនាំពាក្យក្រសួងសាធារណៈការ
បាន​គូសបញ្ជាក់ថា​ ផ្លូវនេះមាន ប្រវែងសរុបចំនួន​ ១៧៤,១៦០គីឡូ ម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង ១៦៥, ១៨៦គីឡូម៉ែត្រ និងផ្លូវខ្នងប្រវែង៨ ,៩៨០គីឡូម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២លានដុល្លារអាម៉េរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ខេត្តឧត្តរមានជ័យ។ គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ១ ០០ភាគរយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។

ជាលទ្ធផល លោកទេសរដ្ឋមន្ត្រី បានពិនិត្យឃើញថា មានបញ្ហាបច្ចេកទេសមួយ ចំនួនទាក់ទងនឹងការសាងសង់ ហើយបានណែនាំឱ្យ​ក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធធ្វើការកែសម្រួលបំពេញបន្ថែមនូវលក្ខណៈបច្ចេក ទេសឱ្យបានត្រឹមត្រូវដើម្បីធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។
លោកបានបញ្ជាក់ថា កំណាត់ផ្លូវនេះ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។ ជាពិ សេស កំណាត់ផ្លូវនេះអាចសម្រួលដល់ការតភ្ជាប់ជាមួយព្រះរាជាណាចក្រថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មថែមទៀតរបស់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង