ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធឿន ធារ៉ាលេចមុខដើម្បីតស៊ូជាមួយកាំឡៃ ភីតមកពីប្រទេសថៃ

123

ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់យប់ថ្ងៃទី២៧កក្កដានឹងមាន
អ្នកប្រដាល់២រូបបន្ថែមទៀតរីករាយដែល ឈ្នះកៅអីសម្រាប់ការប្រកួតជម្រុះនៅជុំទី២ ហើយក៏មានអ្នកប្រដាល់២រូប
ទៀតដែរដែលត្រូវវេចបង្វឹចត្រឡប់ទៅផ្ទះវិញ ។
អ្នកប្រដាល់ជើងចាស់ឆាយ មាសក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើង
ចាស់ដូចគ្នាគឺអ្នកប្រដាល់ភួង ពិសិដ្ឋក្លិបខេត្តរតនគីរី ។
ពួកគេមិនមែនជាអ្នកប្រដាល់ដែលមាន ឈ្មោះបោះសម្លេងខ្លាំនោះទេ តែពួកគេវ៉ៃល្អហើយអ្នកប្រដាល់ទាំង២
រូបនេះហាក់ដូចជាមិនមានប្រវត្តិបរាជ័យកណ្ដាលទីនោះឡើយ ។ នៅក្នុងការប្រកួតទោះបីគេជួបបរាជ័យក៏គេវ៉ៃបាន
ចប់ទឹកហើយអ្នកឈ្នះ និង អ្នកចាញ់ពិតជាទ្រមខ្លួនដូចគ្នា ។
ឆាយ មាសមានផ្លែវ៉ៃល្អរហ័សទាំងជង្កង់ ទាំងកណ្ដាប់ដៃ កែងគេប្រើបានទាំងព្រមតែការវ៉ៃចេញរបស់គេ
ហាក់ដូចជាមិនសូវមានកលល្បិច ព្រោះការវ៉ៃចេញមានលក្ខណៈត្រង់ៗ ជាហេតុធ្វើឲ្យគូប្រកួតងាយនឹងការពារបាន។
ចំពោះភួង ពិសិដ្ឋវិញកណ្ដាប់ដៃគេធ្ងន់ណាស់ ហើយក៏ពិបាកការពារដែរ ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះឱកាសសម្រាប់ពួក គេយកឈ្នះគ្នាមុនបញ្ចប់ ទឹកទំនងជាមិនអាចទៅរួច
នោះទេ ។ នរណាខ្ទាតចេញពីការប្រកួត ហើយនរណាបានកៅអីសម្រាប់ជុំទី២ទៀត ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ អ្នកប្រដាល់ព្រឿង សុជាតិរបស់
សមាគមប្រដាល់ក្រសួងការពារជាតិ ។
បើនិយាយពីជីវិតលើសង្វៀនសុជាតិចាស់វស្សា ជាងវីរៈតែមួយរយៈនេះវីរៈគេមានក្លាយជាអ្នកប្រដាល់ដែល
មិនស្រួលបង្ក្រាបនោះទេ ។ ជាមួយនឹងភាពមានអំណួតនោះ អ្នកប្រដាល់រូបនេះមានកែងច្បាស់ ទាត់ចេញរហ័ស ឯ
ជង្គង់ក៏មិនស្រួលទប់ទល់ដែរ ។
សុជាតិគេហាក់ដូចជាមិនសូវចូលក្លិបដើម្បីហ្វឹកហាត់ឡើយ ។ការប្រកួតកន្លងមកគេសង្កេតឃើញថាបន្ទាប់
ពីឆ្លងផុត២ ឬ ៣ទឹកកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។អ្នកប្រដារូបនេះមានកលល្បិចវ៉ៃល្អរហ័ស និងពូកែការពារ ។
នរណាខ្ទាតចេញពីការប្រកួតនេះ ?
ចំពោះការប្រកួតជាមិត្តភាពរវាងកម្ពុជានឹងថៃ នោះអ្នកប្រដាល់ជើងខ្លាំងកម្ពុជាធឿន ធារ៉ារបស់ក្លិបអេភូថង
កីលាប្រកួតជាមួយអ្នកប្រដាល់ថៃកាំឡៃ ភីត(Kamlai Phit) ។
អ្នកប្រដាល់ថៃរូបនេះគេធ្លាប់វាយរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ឲ្យសន្លប់ធ្លាប់ ឈ្នះ-ចាញ់ជាមួយឡុង សុភី
ក្លិបសាលវ័ន្តកីឡា។គេខានមកប្រកួតនៅស្រុកខ្មែរមួយ រយៈហើយការបង្ហាញមុខលើកនេះមិនដឹងថាគេនៅខ្លាំងដូច
មុនទៀតឬក៏យ៉ាងណានោះទេ ។

អត្ថបទដែលជាប់ទាក់ទង