អគ្គរាជទូតកម្ពុជា ចុះសួរសុខទុក្ខ បងប្អូនពលករខ្មែរដែលកំពុងបម្រើការងារនៅក្រុមហ៊ុន HANMI COLOR PACK Co.,Ltd នាទីក្រុងអានសាន ខេត្តខ្យងគី
ភ្នំពេញ៖ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោកឡុង ឌីម៉ង់ អមដោយទីប្រឹក្សាការងារ
កាលពីរសៀលថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ១២នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន HANMI COLOR PACK Co.,Ltd នា ទីក្រុងអានសាន ខេត្តខ្យងគី ដើម្បីចង់ដឹងពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនពលករខ្មែរទាំងនេះ។
ក្នុងឱកាសនោះ លោក Tae Ro Ahn ប្រធានក្រុមហ៊ុនHANMI COLOR PACK Co.,Ltd បានថ្លែងអំណរគុណ ដល់លោកឯកអគ្គរាជទូតដែលបានអញ្ជើញមកទស្សនៈកិច្ចនៅរោងចក្រ និងកោតសរសើរដល់ពលករកម្ពុជា ដែលបានយកចិត្តទុក្ខដាក់បំពេញការងារ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានអត្តចរិកស្លូតបូតសាមគ្គីភាព ហើយពលករភាគច្រើននៃរោងចក្រគឺជាពលករកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះស្ថានទូតកម្ពុជា លោកឡុង ឌីម៉ង់ បានថ្លែងអំណរគុណដល់ លោក Gi Yong Lee អគ្គនាយកទីស្នាក់ការកណ្ដាលគាំពារជនបរទេស មន្រ្តីសាលាក្រុងអានសាន ស្ថាប័នប៉ូលីស និងអ្នកពាក់ព័ន្ធ ដែលបានរៀបចំកម្មវិធីចុះសួរសុខទុក្ខនេះប្រកបដោយភាពរីករាយ និងស្និតស្នាល៕