ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង ធ្វើបាឋកថា នៅសាលានាយទាហានសកម្មត្មាតពង

117


លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន និងនិស្សិតនាយទាហានសកម្ម
និងផ្តល់កិត្តិយសធ្វើបាឋកថា នៅសាលានាយទាហានសកម្មត្មាតពង
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩

ក្នុងឱកាសនោះ ក៏បានផ្តល់អំណោយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សាលានាយទាហានសកម្មត្មាតពង រួមមាន៖
១- អង្ករ ចំនួនៈ ០៥តោន
២-ទឹកសុទ្ធចំនួនៈ ២០កេសធំ
៣- ត្រីខ ចំនួន២០កេស
៤-ទឹកក្រច ចំនួន ៥០កេស
៥-ស្រាបៀ ចំនួន ៣០០កេស
៦-ទឹកត្រី ចំនួន ២០០យូរ
៧-ទឹកស៊ីអីវ ចំនួន ២០០យូរ

របាយការណ៍ស្វាគមន៍របស់លោកប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានថ្លែងថា ថ្ងៃនេះជាមហាកិត្តិយសដ៏វិសេសវិសាលបំផុត និងមានសេចក្តីសោមនស្សរីករាយជាពន់ពេកសម្រាប់
សាលានាយទាហានសកម្មដែលបានទទួល លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី
ភ្នំពេញ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកធ្វើបាឋកថា និង
សំណេះសំណាល ស្តីពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់សាលារាជធានីភ្នំពេញ ព្រមទាំងបទ
ពិសោធន៍ការងារ ដល់យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហាន
សកម្ម ដែលមានចំនួនចូលរួម៩៩៥នាក់ នាពេលនេះ។
ស្ថិតក្នុងឱកាសនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំសាលា យោធាចារ្យ នាយទាហាន នាយទាហានរង
ពលទាហាន ព្រមទាំងនិស្សិតនាយទាហានសកម្មទាំងអស់ ខ្ញុំបាទសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត
ចំពោះវត្តមានឯកឧត្តមអធិបតី និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រតិភូអមដំណើរទាំង
អស់ដែលបានអញ្ជើញមកសាលានាយទាហានសកម្មយើងខ្ញុំនាពេលនេះ។

មុននិងចាប់ផ្តើមកម្មពិធី អនុញ្ញាតឱ្យខ្ញុំបាទរាយការណ៍ដោយសង្ខេប អំពីប្រវត្តិសាលានាយ
ទាហានសកម្ម និងការងារបានអនុវត្តកន្លងមកដូចខាងក្រោម

១.ប្រវត្តិសង្ខេបសាលានាយទាហានសកម្ម
សាលានាយទាហានសកម្ម គឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ របស់កងយោធពលខេមរភូមិន្ទ
សាលានេះ ត្រូវបានបង្កើតឡើងនាសម័យដែលប្រទេសកម្ពុជា ស្ថិតក្រោមរបបអាណាព្យាបាលបារាំង ឆ្នាំ
១៩៤៥។ ប៉ុន្តែត្រូវបានរលាយទាំងស្រុងទៅវិញ ឆ្នាំ១៩៧៥ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។
ក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតសាលា
យោធាមួយនាខែឧសភា ឆ្នាំ១៩៧៩ និងមានឈ្មោះថាសាលាបណ្ដាសក្ដិ រួចបានប្តូរជាសាលាទ័ពជើងគោក
ដែលមានទីតាំងនៅក្រសួងពាណិជ្ជកម្មបច្ចុប្បន្ន។ នៅឆ្នាំ១៩៨៦ សាលាបានប្តូរទីតាំងមកទីនេះរហូតដល់
បច្ចុប្បន្នស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានឈ្មោះថា សាលាទ័ពជើងគោកចម្រុះ
នៅក្នុងរយៈពេលនោះសាលាបានទទួលការគាំទ្រលើការងារហ្វឹកហាត់ពីកងទ័ពនៃសាធារណរដ្ឋសង្គម
និយមវៀតណាម រហូតដល់ឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩៨ សាលាបានរៀបចំ និងកែសម្រួលឡើងវិញ មានឈ្មោះថា សាលានាយទាហាន ដោយបានទទួលការគាំទ្រ លើការងារហ្វឹកហាត់ពីកងទ័ពនៃសាធារណរដ្ឋ
បារាំង រហូតដល់ឆ្នាំ២០១០។សូមបញ្ជាក់ថានៅឆ្នាំ២០០៣ យោងតាមអនុក្រឹត្យលេខ៥៥ អ.ន.ក្រ ចុះថ្ងៃទី២៦
ខែមិថុនា ឆ្នាំ២០០៣ បានប្តូរឈ្មោះពីសាលានាយទាហានត្មាតពង) ទៅជាសាលានាយទាហានសកម្ម
ដែលមានកម្រិតស្មើនឹងគ្រឹះស្ថានឧត្តមសិក្សា ស្ថិតក្រោមការធានា របស់ក្រសួងការពារជាតិ និងក្រោមការ
ដឹកនាំផ្ទាល់លើការងារហ្វឹកហ្វឺន ដោយទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ។សាលានាយទាហានសកម្ម ក៏
បានសហការដោយផ្ទាល់ជាមួយនិង ក្រសួងអប់រំយុវជន និងកីឡា លើមុខវិជ្ជាចំណេះដឹងទូទៅផងដែរ។
ពីឆ្នាំ២០១០ ដល់បច្ចុប្បន្នសាលាពុំមានការ គាំទ្រពីបរទេសឬដៃគូរចងសម្ព័ន្ធមេត្រីភាពនៅឡើយទេ។
២.លទ្ធផលសម្រេចបាន (ចាប់ពីឆ្នាំ១៩៩៥-២០១៩)
| ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២ សាលាបានបណ្តុះបណ្តាលនាយទាហានសកម្ម សិក្សារយៈពេល១៨ខែ
បានចំនួន០៦វគ្គ
ដោយក្រសួងការពារជាតិ បានធ្វើការប្រកាស និងប្រឡងជ្រើសរើសនិស្សិតនាយទាហាន ដែល
ចេញពីក្នុងចំណោមនិស្សិតស្ម័គ្រចិត្ត ក្នុងមួយជំនាន់មានចំនួន១០០នាក់ ត្រូវបានជ្រើសរើសជារៀងរាល់
ឆ្នាំ និងត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែល។ក្រោយបញ្ចប់ការសិក្សា និស្សិតដែល
បានប្រឡងជាប់ ត្រូវទទួលបានសញ្ញាបត្រជាមេបញ្ជាការកងអនុសេនាធំថ្មើរជើង នឹងត្រូវបានដំឡើង
ឋានន្តរសក្តិ ជាអនុសេនីយ៍ត្រី។ក្នុងកំឡុង៦ខែក្រោយ បើបំពេញភារកិច្ចបានល្អ និងគ្មានកំហុសឆ្គង គឺត្រូវ
ដំឡើងឋានន្តរសក្តិ ជាអនុសេនីយ៍ទោ ដោយស្វ័យប្រវត្តិ។
ពីឆ្នាំ២០០២ ដល់បច្ចុប្បន្ន សាលាបានបណ្តុះបណ្តាលនាយទាហានសកម្ម សិក្សារយៈពេល០៤ឆ្នាំ
បានចំនួន១៣វគ្គ
ក្រសួងការពារជាតិ បានកែសម្រួលនីតិវិធីមួយចំនួនក្នុងការប្រកាស និងប្រឡងជ្រើសរើសនិស្សិត
នាយទាហានសកម្ម ចេញពីក្នុងចំណោមសិស្សស្ម័គ្រចិត្ត ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ
សញ្ញាបត្រប្រហាក់ប្រហែល ក្នុងមួយជំនាន់មានសិស្សចំនួន១២០នាក់ (ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧)។
បច្ចុប្បន្នក្នុងមួយជំនាន់មានចំនួន២០០នាក់ ចាប់ពីឆ្នាំ២០១៨មក។ក្រោយបញ្ចប់ការសិក្សា និស្សិតដែល
បានប្រឡងជាប់ត្រូវទទួលបាន បរិញ្ញាបត្រនាយទាហានសកម្ម និងត្រូវបានដំឡើងឋានន្តរសក្តិដូចគ្នា និង
វគ្គរយៈពេល១៨ខែដែរ។
សរុបមកចាប់ពីឆ្នាំ១៩៩៥ ដល់២០១៩ សាលាបានបណ្តុះបណ្តាលនាយទាហានសកម្ម បានចំនួន
១៩វគ្គ ដែលមាននាយទាហានចំនួន១៥៨២នាក់ (ស្រី១០៦នាក់
) បានចេញពីសាលានាយទាហានសកម្ម
ទៅបម្រើការងារ តាមបណ្តាកងឯកភាពនានាទូទាំងកងយោធពលខេមរភូមិន្ទ ហើយមកដល់ពេលនេះគឺ
មានអតីតនាយទាហានសកម្មមួយចំនួនបានទទួលឋានន្តរសក្តិជាឧត្តមសេនីយ៍ត្រី ឧត្តមសេនីយ៍ទោ និង
មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
ក្រៅពីការបណ្តុះបណ្តាលវគ្គនាយទាហានសកម្ម សាលាមានភារកិច្ចបណ្តុះបណ្តាលនាយទាហាន
និងវគ្គបំប៉នផ្សេងៗ តាមបទបញ្ជារបស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ។ដោយសិក្ខាកាមជានាយ
ទាហាន ត្រូវបានជ្រើសមកពីតាមបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ។ គិតចាប់ពីខែមករា
ឆ្នាំ១៩៩៥មកដល់ ខែមិថុនា ឆ្នាំ២០១៥ សាលាបានធ្វើការបំប៉ន និងបណ្ដុះបណ្ដាល ដល់នាយទាហាន
បានចំនួន៤៥វគ្គ ដែលមានសិក្ខាកាមសរុបចំនួន២៦០១នាក់។

៣.អំពីកម្មវិធី និងមុខវិជ្ជាសិក្សា
បច្ចុប្បន្ននេះ សាលានាយទាហានសកម្ម បាននឹងកំពុងបន្តបេសកកម្មរបស់ខ្លួនគឺ បណ្តុះបណ្តាល
នាយទាហានសកម្មរយៈពេល៤ឆ្នាំ អំពីវិទ្យាសាស្ត្រយោធា និងចំណេះដឹងទូទៅ សំដៅធ្វើឱ្យគ្រប់នាយ
ទាហានដែលបានបញ្ចប់វគ្គពីសាលាត្រូវមានសមត្ថភាព សីលធម៌ គុណភាព ដោយឈរលើ បាវចនា
សាលានាយទាហានសកម្ម គឺ “សមត្ថភាព វិន័យ សាមគ្គី ឯកភាព * ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍
ធនធានមនុស្ស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ននិងទៅអនាគត។
កន្លងមកក្រសួងការពារជាតិ បានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា បង្កើតសៀវភៅ
ផែនការគោលសម្រាប់ការបណ្តុះបណ្តាលរយៈពេល៤ឆ្នាំ នៅសាលានាយទាហានសកម្ម និងបានធ្វើ
បច្ចុប្បន្នភាពជាបន្តបន្ទាប់ ដែលមានខ្លឹមសារដូចខាងក្រោម៖
* រយៈពេលសិក្សារួម៤ឆ្នាំ ស្មើនឹង ១៤៦០ថ្ងៃ
-ថ្ងៃឈប់សម្រាក ចំនួន៥៥០ថ្ងៃ
-ថ្ងៃហ្វឹកហ្វឺនជាក់ស្តែង ចំនួន៩១០ថ្ងៃ
· មុខវិជ្ជាសិក្សា
-សិក្សាវិទ្យាសាស្រ្តយោធា ចំនួន៤១៣ថ្ងៃ = ៤៥
,
៣៤%
-សិក្សាចំណេះដឹងទូទៅ ចំនួន៣៧៩ថ្ងៃ = ៤១,៥១?
-ចុះអនុវត្តជាក់ស្តែង ចំនួន៦៦ថ្ងៃ = ០៧
,២៤
-ការងារផ្សេងៗ ចំនួន ៥២ថ្ងៃ = ០៥,៥៦
ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ច បណ្តុះបណ្តាលតាមកម្មវិធីខាងលើ សាលាបានខិតខំប្រមូល
ផ្អកត្តាជាមូលដ្ឋាន នៃគោលការណ៍បង្រៀនទ្រឹស្តី និងការអនុវត្តជាក់ស្តែងជាការចាំបាច់បំផុត ដោយការ
សិក្សាត្រូវតែសមស្របទៅនឹងការដឹកនាំ និង ការប្រយុទ្ធនៅលើទីលានជាក់ស្តែង។
បច្ចុប្បន្ននេះ សាលាបាននឹងកំពុងបណ្តុះបណ្តាលនាយទាហានសកម្មចំនួន៤ វគ្គមានដូចខាងក្រោម៖
– វគ្គនាយទាហានសកម្មជំនាន់ទី២០ បាននិងកំពុងសិក្សាឆ្នាំទី៤ មានចំនួន១០១នាក់/នារី១៧នាក់
គ្រោងចុះសិក្សាដកបទពិសោធន៍ការងារជាក់ស្តែង នៅកងពលតូចអន្តរាគមន៍លេខ១២៨ ទិស
យោធភូមិភាគទី១ រយៈពេល០១ខែនាចុងខែកក្កដា ខាងមុខនេះ។
– វគ្គនាយទាហានសកម្មជំនាន់ទី២១ កំពុងសិក្សាឆ្នាំទី៣ មានចំនួន១១៥នាក់/នារី១៨នាក់។
– វគ្គនាយទាហានសកម្មជំនាន់ទី២២ កំពុងសិក្សាឆ្នាំទី២ មានចំនួន១៩៦/នារី៣១នាក់
– វគ្គនាយទាហានសកម្មជំនាន់ទី២៣ កំពុងសិក្សាឆ្នាំទី១ មានចំនួន១៩៦/នារី៣២នាក់
គឺជាវគ្គដែលទើបនិងចូលដល់សាលានៅដើមឆ្នាំ២០១៥នេះ។
៤.ការកសាងអង្គភាព
នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ សាលានាយទាហានសកម្ម បានទទួលជំនួយឧបត្ថម្ភ និង
កសាងអង្គភាពដូចខាងក្រោម

-លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកមាន

– អគារចំនួន៨ខ្នង ក្នុងនោះអគារស្នាក់នៅ៦ខ្នង និងអគារថ្នាក់រៀនចំនួន២ខ្នង សាងសង់រួចចំនួន
១ខ្នង កំពុងសាងសង់៧ខ្នង។
– ជំនួយកុំព្យូទ័រលើតុចំនួន៧០(គ្រឿង)

៧.ការប្រឈម
ដោយមានកំណើនសិស្សពីចំនួន១២០នាក់ ឡើងដល់២០០នាក់ ក្នុងមួយជំនាន់នោះគឺជាហេតុ
ធ្វើឱ្យសាលាជួបបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម
៖ –
ខ្វះអគារស្នាក់នៅរបស់សិស្ស យោធាចារ្យ និងអគារថ្នាក់រៀនមួយចំនួន
-អគារដែលបានកសាងកាលពីឆ្នាំ១៩៨៦ ចំនួន១៨អគាររងការខូចខាតដែលត្រូវការថវិកាជួស
ជុលបន្ទាន់(ជាពិសេសអគារថ្នាក់រៀនព័ត៌មានវិទ្យា)
– ខ្វះខាតសម្ភារៈសិក្សា និងសម្ភារៈឧបទេស !
-របងប៉ែកខាងត្បូងសាលានៅសល់ប្រវែង៣៥០ម៉ែត្រ មិនទាន់បានធ្វើរួចដែលជាហេតុធ្វើឱ្យ
| មានមនុស្ស សត្វ ចេញចូលគ្មានសណ្តាប់ធ្នាប់ និងពិបាកក្នុងការធានាសន្តិសុខ
– ខ្វះទីលានហ្វឹកហាត់យុទ្ធវិធី និងទីលានបាញ់អាវុធគាំទ្រ។”
គណៈអធិបតី ភ្ញៀវកិត្តិយស ជាទីគោរព !
អង្គពិធីទាំងមូលជាទីមេត្រី
ដើម្បីលើកកម្ពស់ការដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ លើភារកិច្ចស្នូល ធានាដំណើរការ
ហ្វឹកហ្វឺនក្នុងឆ្នាំ២០១៩នេះ ឱ្យទទួលបានលទ្ធផលល្អទាំងបរិមាណ និងគុណភាព “សាលាបានដាក់ចេញ
នូវទិសដៅមួយចំនួន ដូចខាងក្រោម

១, ពង្រឹងឱ្យបាននូវគុណភាពហ្វឹកហ្វឺន ដោយលើកកម្ពស់សមត្ថភាព បណ្តុះឆន្ទៈឱ្យមានមនសិការ
ជាតិខ្ពស់និងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២. បន្តខិតខំជួសជុល និងកសាងជុំរំជម្រកសម្រាប់ការស្នាក់នៅរបស់សិស្ស យោធាចារ្យ និង
បុគ្គលិកឱ្យបានល្អប្រសើរ។
៣. បន្តខិតខំជួសជុល ថែទាំ និងកសាងទីលានហ្វឹកហាត់ ដើម្បីធានាបានតាមផែនការកម្មវិធី
ហ្វឹកហ្វឺនដែលថ្នាក់លើបានដាក់ចុះ និងធានាឱ្យបាននូវគុណភាពខ្ពស់ និងបានទាន់ពេលវេលា។
៤. បន្តថែទាំ ទុកដាក់ សព្វាវុធ គ្រឿងចក្រ សម្ភារៈបច្ចេកទេសឱ្យធានាបានទាំងបរិមាណ និងគុណភាព។

. ធានាផ្គត់ផ្គង់រាល់គោលរបបផ្សេងៗ និងម្ហូបអាហាររបស់យោធិន ឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ និង
ប្រកបដោយអនាម័យ។
៦. ត្រៀមជានិច្ចដើម្បីបំពេញភារកិច្ចតាមបទបញ្ជារបស់អគ្គបញ្ជាការ និងក្រសួងការពារជាតិប្រគល់ឱ្យ។
គណៈអធិបតី ជាទីគោរព !
ជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណ ជាទីបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិបាល នៃ
គណៈអភិបាលរាជធានីភ្នំពេញ នាឱកាសដ៏វិសេសវិសាលនេះ។ សូមគោរពអញ្ជើញ ឯកឧត្តម អភិបាលរាជ
ធានីភ្នំពេញ មេត្តាផ្តល់កិត្តិយស អញ្ជើញធ្វើបាឋកថា ដល់សាលាយើងខ្ញុំដោយក្តីអនុគ្រោះ។
ជាទីបញ្ចប់ ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូម
មានសុខភាពល្អ ប្រាជ្ញាវាងវៃ ដើម្បីបំពេញភារកិច្ចជូនជាតិ មាតុភូមិរបស់យើងឱ្យសម្រេចបានជោគជ័យ
ជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង