ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងប្រទេសម៉ាឡេស៊ី ជម្រុញការវិនិយោគនិងវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែ មានទំហំធំខ្លាំងក្លាជាមុនថែមទៀត

82

ភ្នំពេញ៖ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ីមានគម្រោងជម្រុញអោយមានការវិនិយោគនិងវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែមានទំហំធំខ្លាំងក្លាជាងមុនថែមទៀតបើទោះបីប្រទេសម៉ាឡេស៊ីមានអ្នកវិនិយោគមករកស៊ីនៅស្រុកខ្មែរជាច្រើនរយក្រុមហ៊ុនជាមួយនិងអ្នកទេសចរណ៍ម៉ាឡេស៊ីមកទេសចរណ៍នៅកម្ពុជាមានចំនួនច្រើនហើយក្តី។

   ការជម្រុញបែបនេះធ្វើឡើងក្នុងជំនួបសំដែងការគួរសមរវាងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញជាមួយលោកEldeen Hasaaini Binh Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជានារសៀលថ្ងៃទី២៤កក្កដា២០១៩នៅសាលារាជធានីភ្នំពេញ។

   លោកEldeen Hasaaini Binh Mohd Hashim ក្នុងឱកាសនោះបានលើកឡើងថាលោកបានមកបំពេញការងារនៅរាជធានីភ្នំពេញបានរយៈពេល៦ខែហើយហើយក្នុងរយៈពេលនេះគឺរូបលោកបានជួបសំដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរួមនិងក្រសួងចំនួន១២ផងដែរហើយក្នុងរយៈពេលនេះដែរលោកបានសង្កេតឃើញថាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះភ្នំពេញគឺពិតជាមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ដែលធ្វើអោយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាបានកាត់បន្ថយមកនៅត្រឹមតែ៩ភាគរយប៉ុណ្ណោះ។ដោយមើលឃើញពីការរីកចម្រើនដូច្នេះលោកចង់ឲ្យមានអ្នកវិនិយោគទុនមកពីប្រទេសម៉ាឡេស៊ីមករកស៊ីនៅប្រទេសកម្ពុជាបន្ថែមទៀតពិសេសនៅរាជធានីភ្នំពេញបើទោះបីមកដល់ពេលនេះមានក្រុមហ៊ុនរបស់ប្រទេសម៉ាឡេស៊ីបានមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជារហូតដល់ជាង៣០០ក្រុមហ៊ុនហើយក្តី។

  លោកEldeen Hasaaini Binh Mohd Hashim ក្នុងឱកាសនោះក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់គ្រឿងញៀនដែលនាំពីប្រទេសម៉ាឡេស៊ីតាមរយៈព្រលានយន្តហោះភ្នំពេញផងដែរ។

   លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាប្រទេសកម្ពុជាទើបតែបញ្ចប់សង្គ្រាមក្នុងរយៈពេល២០ឆ្នាំនេះទេប៉ុន្តែក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពរដ្ឋរហូតដល់នៅសល់ត្រឹម៩ភាគរយ  ជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិនៅតែរក្សាបានកំណើនភាគរយដដែល

   លោកបន្តទៀតថាប្រទេសកម្ពុជាបានបើកទូលាយទៅលើជំនឿសាសនាពោលគឺសាសនាអ្វីក៏អាចកើតមាននៅកម្ពុជាបានដែរដែលនេះជាទស្សនវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែន។

    លោកអភិបាលបានបញ្ជាក់ផងដែរថាទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ីនៅតែរក្សាបានចំណងមិត្តភាពដ៏ល្អប្រសើរអ្វីដែលយើងត្រូវបន្តទៀតនោះគឺការចាប់ដៃគ្នាធ្វើការជាមួយគ្នាដើម្បីឲ្យប្រទេសទាំងពីរមានការអភិវឌ្ឍន៍រីកចំរើនទៅមុខ។      លោកបន្តថា  ការវិនិយោគនៅប្រទេសកម្ពុជាអ្នកវិនិយោគច្រើនជាងគេគឺជនជាតិចិនក៏ប៉ុន្តែកម្ពុជាក៏ស្វាគមន៍ជានិច្ចរាល់ការយោគមកពីបណ្ដាលប្រទេសផ្សេងទៀត  លោកស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីនិងចង់អោយប្រទេសម៉ាឡេស៊ីបញ្ជូនអ្នកវិនិយោគនិយោគមករកស៊ីនៅស្រុកខ្មែរបន្ថែមទៀតក្នុងនាមសមាជិកអាស៊ាននៃប្រទេសទាំង១០យើងត្រូវរួមសាមគ្គីគ្នាដើម្បីឲ្យប្រទេសអាស៊ានទាំង១០មានការអភិវឌ្ឍន៍រីកចំរើនដូចគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង