ប្រកាសបង្កើត និងតែងតាំង សមាសភាពគណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ផារ៉ាន
ភ្នំពេញ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការ
គណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានប្រកាសបង្កើត និងតែងតាំង សមាសភាពគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ផារ៉ាន ។
លោកឡុង ឌីម៉ង់ គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានអោយដឹងថា
ខួបអនុស្សាវរីយ៍លើកទី ៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាស បង្កើត និងតែងតាំង សមាសភាពគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ផារ៉ាន ដែលបងប្អូនជាង៦០នាក់បានមកចូលរួមក្នុងជីវភាពរួមគ្នា និងបានយល់ច្បាស់ពី គោលនយោបាយបក្ស ភារកិច្ចជាប្រវត្តិសាស្ត្ររបស់បក្ស ព្រមទាំងតួនាទីស្នូលរបស់ខ្លួនក្នុងការអំពាវនាវឲ្យពុក ម៉ែ បងប្អូន ក្រុមគ្រួសារ មិត្តភក្តិឲ្យទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ៕