ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកំពង់ចាមអបអសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក

100

កំពង់ចាម៖ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម លោក គួច ចំរើន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ អញ្ជើញចូលរួមក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាតិ អបអសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក ។
ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី១៥ កក្កដា ២០១៨
នៅបរិវេណនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានប្រមូលផ្ដុំ ថ្នាក់ដឹកនាំអាជ្ញាធរ មន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងនិស្សិត យ៉ាងច្រើនកុះករ ។
គួររំលឹកថា ប្រាសាទព្រះវិហារ ត្រូវបានចូល ជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជា បេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧ ហើយរាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភ័ណ្ឌពិភពលោក ទាំងពីររួមគ្នា ដែលបានឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទ នភាពខ្មែរ៕

 

អត្ថបទដែលជាប់ទាក់ទង