ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និង ម៉ូតូ នៅស្រុកកោះកុង

49

កោះកុង ÷ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បាន ស្លាប់បាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូ ដែលបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង កាលពីវេលាម៉ោង ៤.៣០នាទី ទៀបភ្លឺ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្ករម៉ាក FUSU ពណ៌ទឹកប្រាក់លាយបៃតង ស្លាកលេខ ភ្នំពេញ 3B 9305 និងសណ្ដោងរឺម៉ក 4A 0827 បើកបរដោយឈ្មោះ ជួប មករា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងអ្នករួមដំណើរម្នាក់ ។

ដោយឡែកភាគីម៉ូតូ Yamaha ពណ៌ខ្មៅ ពុំមានពាក់ស្លាកលេខ បើកបរដោយឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ) ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួននៅស្រុកមណ្ឌលសីមា បាននាំខ្លួនយកមកការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនិតិវិធី ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ច បានធ្វើការប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង