ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ លក់ឆ្នោតវៀតណាម នៅក្រុងបាវិត
ស្វាយរៀង៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអធិការរង ទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនបរទេសចំនួន ០៤នាក់ សញ្ជាតិ វៀតណាម ឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ប្រកបមុខរបរដោយខុសច្បាប់ (លក់ឆ្នោតវៀតណាម) គ្មានលិខិតស្នាមត្រឹមត្រូវ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមទាំង ០៤នាក់ យកមកធ្វើការអប់រំ ដោយមានកិច្ចសន្យា រួចបង្ខំឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ៕