ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រូវរដូវវស្សានៅខេត្តបន្ទាយមានជ័យ ​ជាង​២​ម៉ឺន​ហិកតា ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត ខណៈរដូវវស្សាមិនអំ ណោយ ផលឆ្នាំនេះ

48

បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​កសិកម្ម និង​អាជ្ញាធរ​ដែនដី ​បបានឲ្យដឹងនៅថ្ងៃ២៧ កក្កដានេះថា៖ បើទឹកភ្លៀង​ ប្រមាណ​មួយ​ ឬ​ពីរ​សប្តាហ៍​ទៀត​ នៅតែ​គ្មាន​ ភ្លៀង​ធ្លាក់​ទេ​ ផល​ប៉ះពាល់ ​និង​ខូចខាត​ដំណាំ​ស្រូវ ​នៅក្នុង​ស្រុក​ក្រុង​ចំនួន​៧​លើ​៩ ​នៃ​ខេត្តបន្ទាយមានជ័យ ​នឹង​កើនឡើង​ទៀត ខណៈពេល​នេះ ដំណាំ ស្រូវ និងរងផលប៉ះពាលជាង២ម៉ឺន៥ពាន់ហិកតា​ហើយ​។

លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​ខេត្តបន្ទាយមានជ័យ ​បាន​ឲ្យដឹងថា ​កាលពីពេល​កន្លងមក ​មាន​ភ្លៀង​ធ្លាក់​តិចតួច​ និង​ដល់​កន្លែង ​ដែល​មកដល់ពេលនេះ ផល​ប៉ះពាល់ ដំណាំ​ស្រូវ ​បាន​កើនឡើង​រហូតដល់​ចំនួន​ជាង​២​ម៉ឺន​៥​ពាន់​ហិកតា ​នៃ​ផ្ទៃដី​ដែល​បាន​ដាំ​ដុះ​សរុប​ចំនួន​ ចំនួន​ជាង​២៤​ម៉ឺន​៣​ពាន់​ហិកតា​។

លោក​បាន​ធ្វើការ​សន្និដ្ឋាន​ថា ​ ប្រសិនបើ​មិន​មាន​ភ្លៀង​ធ្លាក់​ ក្នុង​រយៈពេល​ពី​៧​ទៅ ​១០​ថ្ងៃ​ទៀត ដំណាំ​ស្រូវ ​ដែល​រង​ផល​ប៉ះពាល់​ទាំងនេះ​ នឹង​ខូចខាត​ជា​បណ្ដើរៗ​។ រីឯ​ការរង​ផល​ប៉ះពាល់ ​ក៏​នឹង​កើនឡើង​ ជា​បន្តទៅទៀត​។ របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ​បានឱ្យដឹងថា ​គ្រោះរាំងស្ងួត​លើ​ដំណាំ​ស្រូវ​រដូវ វស្សា ឆ្នាំ​២០១៩–២០​ គីត​ត្រឹម​ថ្ងៃទី​២៣ ​ខែកក្កដា​នេះ ក្នុងចំណោម​ផ្ទៃដី​ស្រូវ ដែល​អនុវត្តបាន ​និង​រង​ប៉ះ ពាល់ គឺ​មាន​នៅក្នុង​ស្រុក​មង្គល​បូរី​ ច្រើនជាងគេ ​បន្ទាប់មក​ស្រុក​អូរជ្រៅ ​ស្រុក​ព្រះនេត្រព្រះ ស្រុក​ថ្មពួក ស្វាយចេក​ ក្រុង​ប៉ោយប៉ែត ​និង​ក្រុង​សិរីសោភ័ណ​។ ស្រុក​ដែល​ពុំ​មាន​ផលប៉ះពាល់ គឺ​ស្រុក​ភ្នំស្រុក ​និង ស្រុក​ម៉ាឡៃ​។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា ​មន្ត្រី​ជំនាញ​កសិកម្ម ​ធនធានទឹក និង​ក្រុមការងារ​បច្ចេកទេស ​បាន​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ​កាយ​ប្រឡាយ​សម្រាប់​បញ្ជា​ទឹក ​បាន​ស្ដារ​អាង ទឹក ទុក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ​និង​បញ្ចេញ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ទាំងនោះ ​ឬ​បម្រុង​ទុក ដែល​នេះ​ជា​ការ​ជួយ​អន្តរា​គម​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​៕

អត្ថបទដែលជាប់ទាក់ទង