ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជនសង្ស័យចំនួន ២នាក់ លក់ថ្នាំញៀនប្រភេទម៉ាទឹកកក ថ្នាំក្រវី និងថ្នាំសំរើប

78

អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានរាយការណ៍ពីការបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាបលនូវសារធាតុញៀនឃាត់ជនសង្ស័យចំនួន ២នាក់ ត្រួតពិនិត្យដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចចំនួន១ កញ្ចប់ធំ ១៣កញ្ចប់ធំល្មម ម្សៅពណ៍ ៥ កញ្ចប់ធំ ថ្នាំគ្រាប់46 ថ្នាំក្រវី០២ គ្រាប់ និងថ្នាំសំរើប ២៨ដបតូច។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៩:៣០នាទី ត្រង់ចំណុចផ្ទះលេខ៤៩E0 ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សហការបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យចនួន ២នាក់ ប្រុស១ នាក់ ត្រួតពិនិត្យដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១ កញ្ចប់ធំ ១៣កញ្ចប់ធំល្មម ម្សៅពណ៍ ៥ កញ្ចប់ធំ ថ្នាំគ្រាប់46 ថ្នាំក្រវី០២ គ្រាប់ និងថ្នាំសំរើប ២៨ដបតូច។

ជនសង្ស័យដូចមានឈ្មោះនៅខាងក្រោម: ១- ឈ្មោះ អង សល់ ភេទ ប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតបា្រកដ ផ្ទះជួលសំណង់មិនរៀបរយក្រោយយឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២។ ២- ឈ្មោះ កែវ ស៊ីណុន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតបា្រកដ ផ្ទះ៤៩EO ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២។

ចំពោះជនសង្ស័យនឹងថ្នាំញៀន ប្រគល់ជូនជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឌាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការនិតិវិធីតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង