បន្ទាប់ពីរឿង សោភ័ណ្ឌអាវ វ៉ាតានបង្ក្រាបធឿន ធារ៉ាម្នាក់ទៀត
ភ្នំពេញ:អ្នកប្រដាល់កម្ពុជាធឿន ធារ៉ាក្លិបអេភូថងកីឡាដែលល្បីល្បាញថា ជាអ្នកប្រដាល់ដែលការប្រកួតភាគ
ច្រើនរបស់គេនៅប្រទេសថៃដោយសារតែនៅស្រុកខ្មែរគេ គ្មានគូប្រកួតនោះនាយប់ថ្ងៃទី២៧កក្កដាធារ៉ាប្រកួតចាញ់
អ្នកប្រដាល់ថៃអាវ វ៉ាតាន(Ao Watan)ដោយពិន្ទុដាច់ ។
ស្ថានភាពនៃការប្រកួតនៅទឹកទី១ពួកគេមិនវ៉ៃគ្នាគឺគេគ្រាន់តែទាត់ និងដាល់គ្នាថ្នមៗដើម្បីស្ទង់មើលសមត្ថភាព
គ្នាទៅវិញទៅមកប៉ុណ្ណោះ ។ចាប់ពីទឹកទី២ទៅធារ៉ាដែលកែងរបស់ គេតែងតែធ្វើឲ្យគូប្រកួតដួលមុនទឹកទី៥នោះគេក៏
ចាប់ផ្ដើមបញ្ចេញកែងតែម្ដង ។
កែងរបស់ធារ៉ាវ៉ៃចេញមិនចំគោល ដៅឡើយគឺជាប់បារ៉ាស់របស់អាវ វ៉ាតានរហូត ។ ជាមួយគ្នានេះអាវ វ៉ាតាន
បានបញ្ចេញកណ្ដាប់ដៃនិងទាតសងវិញចំគោលដៅបានយ៉ាងល្អ ។ទោះបីជាយ៉ាងនេះក៏ដោយក៏ធារ៉ានៅតែមិនអស់
សង្ឃឹមក្នុងការបញ្ចេញកែងដដែលតែនៅតែគ្មានប្រសិទ្ធិភាព ។
អាវ វ៉ាតានចាប់ផ្ដើមវាយលុកខ្លាំងនៅទឹកទី៣ ក្នុងសណៈដែលធារ៉ាវ៉ៃលែងចេញគេបានត្រឹមតែការពារ និង
ដកថយតែប៉ុណ្ណោះ ។ នៅទឹកទី៤ធារ៉ាវ៉ៃចេញលែងរួចតែម្ដងរីឯអាវ វ៉ាតានគេនៅតែបន្តវាយលុកក្នុងខណៈដែលធារ៉ា
បានត្រឹមតែដកថយ និង ការពារនោះ ។
ទឹកទី៥ដែលជាទឹកចុងក្រោយអាវ វ៉ាតានលែងវ៉ៃតែម្ដងគេគ្រាន់តែជន្លលេង ជាមួយធារ៉ាដោយមិនមានបើក
ការវាយប្រហារដូចទឹកមុនៗឡើយ ។ ចំពោះធារ៉ាគេក៏ដឹងថាគេចាញ់នៅក្នុងការប្រកួតនេះ ដែរគេក៏មិនវាយសម្រុកទៅ
លើគូប្រកួតរបស់គេដែរ ។
ចប់ទឹកទី៥អាវ វ៉ាតានបានទទួលជ័យជំនះលើធឿន ធារ៉ាដោយពិន្ទុដាច់ ។នេះជាអ្នកប្រដាល់ជើងខ្លាំងទី ២
ហើយដែលចាញ់ក្រោមកណ្ដាប់ថៃរបស់អាវ វ៉ាតាន ។សូមបញ្ជាក់ថាអ្នកប្រដាល់ថៃរូបនេះល្អទាំងការពារល្អទាំងវាយ
លុកមិនតែប៉ុណ្ណោះគេវ៉ៃដោយចិត្តត្រជាក់ទៀតផង ។ តើនៅស្រុកខ្មែរមាននរណាទៅរួចជាមួយអាវ វ៉ាតានឬទេ ?