ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូយ ឡាយទទួលបានមេរៀនថ្មីសម្រាប់ភាពអំណួតរបស់ខ្លួន

73

ភ្នំពេញ:លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៧កក្កដាអ្នកប្រដាល់កម្ពុជាកូយ ឡាយក្លិបទ័ព
ឆ័ត្រយោង៩១១បានទទួលនូវ មេរៀនថ្មីដែលអ្នកប្រដាល់ថៃឆាង ស៊ឹក(Chhang Soerk)ផ្ដល់ឲ្យសម្រាប់ភាពអំណួត
របស់ខ្លួន ។
កួយ ឡាយដែលវ៉ៃរបៀបមើលងាយគូប្រកួតនោះ គេវ៉ៃដោយសម្រុកចូលរហូតគឺចូលឲ្យគូប្រកួតវ៉ៃ ។កូយ ឡាយវ៉ៃចេញច្រើនតែវ៉ៃអត់ ប្រយោជន៍ព្រោះគេវ៉ៃតែខ្យល់ប៉ុណ្ណោះ ។ចំពោះឆាង ស៊ឹកទោះបីពេលខ្លះគេដកថយមែនតែ
គេច្េាស់សងមកវិញចំគោលដៅបានល្អ ។
នៅទឹកទី២កូយ ឡាយវិះនឹងត្រូវសន្លប់ដោយសារស្នៀតផ្កាប់ចានម្ដង ហើយតែអនកឲ្យទឹករបស់គេប្រាប់ឲ្យ
លើដៃប្រយ័ត្នផង ។ ដោយភាពអំណួតអ្នកប្រដាល់កម្ពុជារូបនេះ វ៉ៃទម្លាក់ដៃម្ខាងយ៉ាងក្រអឺតក្រទម ។មកដល់ទឹកទី៣
ឆាង ស៊ឹកបញ្ចេញស្នៀតផ្កាប់ចានមួយជើងចំកញ្ចឹង ក បណ្ដាលឲ្យកូយ ឡាយសន្លប់ធំតែម្ដង ។
ប្រសិនបើក្នុងបទបញ្ជាប្រកួតគេអនុញ្ញាត ឲ្យរាប់ដល់៥០នោះក៏កូយ ឡាយក្រោកមិនរួចដែរ ។កូយ ឡាយត្រូវ
មិត្តភក្តិអ្នកឲ្យទឹករបស់គេគ្រាហ៍ចុះពីសង្វៀន ព្រោះគេមិនអាចដើរខ្លួនឯងបាន ។
ហ៊ឹម សេរីក្លិបតាព្រហ្មមានជ័យ ប្រកួតឈ្នះអ្នកប្រដាល់ថៃម៉ង ដាំ(Morng Dam)ដោយពិន្ទុទាំងលំបាកដែរ
ទេ ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
សេរីចាញ់ជើងរបស់ម៉ង ដាំតែជង្គង់របស់សេរីវ៉ៃចេញបានល្អ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាពេញ
ទាំង៥ទឹកដោយសេរីបាន ទទួលជ័យជំនះលើគូប្រកួតខ្លួនដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង