ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ ២២៤គ្រួសារ ទិញដីបានតែក្រដាស ខាតបង់ជិត១លានដុល្លារ លើកគ្នាប្ដឹងឧត្តមក្រុមប្រឹក្សា

53

កណ្ដាល៖ ថ្ងៃសៅរ៍ ១១ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៩នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានចុះសិក្សាបណ្ដឹងពលរដ្ឋ ២២៤ គ្រួសារ នៅខេត្តកណ្ដាល ។

បើតាមលោកវិល្លាម បានឲ្យដឹងថា ករណីនេះពលរដ្ឋប្ដឹងក្រុមហ៊ុនប៊ុនច័ន្ទគ្រឹស្នា និងភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋាន ព្រោះក្រុមហ៊ុនបានលក់ដីឲ្យពលរដ្ឋ ទាំងមានការទទួលស្គាល់ពីសំណាក់អាជ្ញាធរមូលដ្ឋាន តែទីបំផុតគ្មានដីឲ្យពលរដ្ឋ ហេីយបែរក្លាយជាដីអ្នកដទៃទៅវិញ ។

លោកបានបន្តថា ករណីខាងលើនេះ បានធ្វេីឲ្យពលរដ្ឋខាត បង់ថវិកាជិត១លានដុល្លារ ដោះស្រាយមិនចេញយូរឆ្នាំមកហេីយ។

អត្ថបទដែលជាប់ទាក់ទង