ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅកាសែតអាស៊ីសេរីថា ជាអ្នកកាសែតក្នុងមុង ខំតែងព័ត៌មាន ផ្សាយរឿងសម្ដេចតេជោ ជូនចៅស្រី ទៅសិក្សានៅបរទេស

74

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី 28 ខែកក្កដានេះ បានសរសេរសារ លើហ្វេសប៊ុកផ្លូវការរបស់លោកថា សម្តេចហ៊ុន សែន ជូនចៅឡើងយន្តហោះ ពេលល្ងាចថ្ងៃសុក្រ ក្នុងពេល ដែលធម្មតា គណៈរដ្ឋមន្ត្រីប្រជុំថ្ងៃសុក្រព្រឹកសោះ បែរជាអ្នកកាសែតយកព័ត៌មាន ពីក្នុងមុងស្រែកថា គ្រាន់តែជូនចៅត្រូវលើកអង្គប្រជុំគណៈរដ្ឋមន្ត្រី ។ ចេះស្រែកអញ្ចឹងទៅកើត ? ហើយចេះតែមានអ្នកជឿ
ទៅទៀត ? ម្យ៉ាងទៀត មិនមែនឲ្យតែរាល់ថ្ងៃសុក្រ គណៈរដ្ឋមន្ត្រី
ត្រូវតែមកប្រជុំនោះដែរ បើសិនជាគ្មានគម្រោងការងារត្រូវសុំការ
ឯកភាពរបស់រដ្ឋាភិបាលទាំងមូល ។ អ្នកកាសែតក្នុងមុង ត្រូវតែប្រឹងរកព័ត៌មាន បើគ្មានព័ត៌មាន ក៏ត្រូវតែតែងព័ត៌មានដែរ ខុសពីអ្នកកាសែតវិជ្ជាជីវៈ ៕

អត្ថបទដែលជាប់ទាក់ទង