ជិះម៉ូតូលឿន បុករថយន្តពីក្រោយ បណ្តាលឱ្យស្លាប់ ២នាក់ នៅកនៅកន្លែង
កំពង់ចាម៖ មនុស្ស២នាក់ ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរ បើកម៉ូតូបុករថយន្តពីក្រោយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៨៣-៨៤ ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពាក់ស្លាកលេខ កំពង់ចាម1C-5675 បើកបរដោយឈ្មោះជួន មន ភេទប្រុស អាយុ៣៧ឆ្នាំទីលំនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព) បើកពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ បានបុករថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខ កោះកុង 3A-0328 អ្នកបើកបរមិនស្គាល់អត្តសញាណបើក (រត់គេចខ្លួន) ស្របទិសពីជើងទៅត្បូង។
សមត្ថកិច្ចបន្តថាជនរងគ្រោះទី១-ឈ្មោះជួន មន ភេទប្រុសអាយុ៣៧ឆ្នាំ ទីលំនៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម (ពាក់មួកសុវត្ថិភាព) ទី២-ឈ្មោះអ៊ុន ច្រឹប ភេទស្រី អាយ៣៣ឆ្នាំ ទីលំនភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (អ្នករួមដំណើរ)។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលមក ពីម៉ូតូប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យទៅបុក រថយន្តបើកស្របទិសពីក្រោយ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបាន យកវត្ថុតាងមករក្សាទុក នៅប៉ុស្តិ៍ស្តើងជ័យ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកំពុងស្វែងរកអ្នកបើកបររថយន្ត ៕