ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាខណ្ឌចំការមនថ្លែងកោតសរសើរដល់ គណៈអភិបាលខណ្ឌចំការមនក្នុងការទប់ស្កាត់បទល្មើសនិងបង្រ្កាបល្បែងស៊ីសង

116

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ នេះរដ្ឋបាលខណ្ឌចំការមន រាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី​ ០២ អាណត្តិទី​ ៣​ របស់ក្រុមប្រឹក្សាខណ្ឌចំការមន​ ក្រោមអធិបតីភាពលោក ព្រុំ​ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក​ ថេង​ សុថុល​ អភិបាល​ នៃគណ:អភិបាលខណ្ឌចំការមន​ ព្រមទាំងមានសមាសភាពចូលរួមមានៈ ដូចជាសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ យោធាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង​២​ និង ចៅសង្កាត់ទាំង​ ០៥​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនចូលរួមស្ដាប់ជាច្រើននាក់ទៀតផងដែរ។
ជាមួយគ្នានេះនាយករដ្ឋបាលខណ្ឌចំការមនបានអានរបៀបវារ:យ៉ាងក្បោះក្បាយដូចខាងក្រោមនេះរួមមានទី១-ពិនិត្យ​ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី​១​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សខណ្ឌចំការមន​រាជធានីភ្នំពេញ។
២-ពិនិត្យ​ និង អនុម័តលើសេចក្ដីព្រាងដីកា​ ស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌចំការមន​ អាណត្តិទី៣។
៣-ពិនិត្យ​ និងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ​ រាប់ចាប់ពីកិច្ចប្រជុំលេីកទី២​ របស់ក្រុុមប្រឹក្សាខណ្ឌចំការមន​ អាណត្តិទី៣។
ជាមួយគ្នានេះក្រុមប្រឹក្សាខណ្ឌចំការមនក៏បានថ្លែង កោតសរសើរមិនដាច់ពីមាត់ពីការ ខិតខំប្រឹងប្រែងពីណាក់អាជ្ញាធរខណ្ឌចំការមន ក្រោមការដឹកនាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមនព្រមទាំង មន្រ្តីក្រោមឱវាទដែលបានខិតខំបំពេញ ការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយមិនគិតពីការនឿយហត់ដូចជាចុះធ្វើការងារសណ្ដាប់ធ្នាប់ សន្តិសុខតាមដងផ្លូវ ការងារបរិស្ថាន ការងារចុះបង្រ្កាបរាល់បនល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសទូហ្គេមបាញ់ត្រី និង ការងារចុះស្ដាប្រព័ន្ធលូក្នុងការរំដោះ ការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ នៅលើដងផ្លូវនិងលំនៅស្ថានប្រជាជនដែលធ្វើអោយខណ្ឌចំការមនប្រែមុខមាត់ថ្មីបន្ទាប់ពីខណ្ឌចំការមនបំបែកជា២ខណ្ឌនោះ គឺខណ្ឌបឹងកេងកង មាន៧សង្កាត់ និង ខណ្ឌចំការមនថ្មីមាន៥សង្កាត់ដែល ទីតាំងសាលាខណ្ឌចំការមនថ្មីគឺនៅកោះពេជ្រ៕

អត្ថបទដែលជាប់ទាក់ទង