កញ្ញា ណាក់ ស្រីណា តំណាងកម្ពុជាក្នុងការប្រកួតព្រឹត្តិការណ៍បវរកញាពិភពលោក Miss United Nation នៅប្រទេសកាណាដា
ភ្នំពេញ៖ កញ្ញា ណាក់ ស្រីណា តារាសម្ដែង និងជាពិធីការិនី តែងលេចធ្លោ ជាមួយឈុតសម្លៀកបំពាក់បែបបុរាណខ្មែរនោះ នឹងក្លាយជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមការប្រកួតបវរកញ្ញាពិភពលោក
Miss United Nation International Page ant ២០១៩ ដែលនឹងធ្វើឡើងនៅប្រទេសកាណាដា ។
តាមការបញ្ជាក់ឲ្យដឹងពីកញ្ញា ណាក់ ស្រីណា នៅថ្ងៃ២៩ កក្កដានេះថា៖ ការប្រកួតបវរកញ្ញាលំដាប់ពិភពលោក នៅប្រទេសកាណាដា នាងនឹងចូលរួមប្រកួតបវរកញ្ញា Miss United Nation International Pageant ២០១៩
ដែលនឹងធ្វើឡើងនៅទីក្រុងតូរុនតូ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែសីហា ខាងមុខនេះ ។ មានការសាទរជាច្រើនជុំវិញការបង្ហាញបេក្ខភាព របស់តារាស្រីរូបនេះ ព្រោះតែនាងធ្លាប់ត្រូវបានគេសរសើរ ទាំងរូបសម្រស់ធម្មជាតិ ស្រស់សោភាបែបស្ត្រីខ្មែរ អត្តចរិក រួសរាយរាក់ទាក់សភាពរាបសា ។ កញ្ញា ណាក់ ស្រីណា បានចាត់ទុកកម្មវិធី
ថា នេះគឺជាឱកាសដែលនាងបានបង្ហាញពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា នៅលើឆាកអន្តរជាតិ ហើយនាងពិតជារំភើបខ្លាំង ហើយនាងស្នើឲ្យមានការជួយលើកទឹកចិត្តសម្រាប់ការចេញទៅប្រកួតដ៏ធំមួយនេះ ។
សូមបញ្ជាក់ថា៖ កញ្ញាណាក់ ស្រីណា គឺជាពិធីការិនីប្រចាំទូរទស្សន៍អាស៊ីអាគេ្នយ៍ នាងធ្លាប់ចូលរួមសម្តែងភាពយន្តភាគ ។ នាងក៏ធ្លាប់ទទួល បានពាក្យកោតសរសើរចំពោះការគ្រងសម្លៀកបំពាក់បែបខ្មែរ ពិសេសឈុតប្រពៃណីក្នុងពិធីមង្គលការ ខណៈដែលមានសម្អាងការល្បីៗជាច្រើនពេញចិត្តនឹងទម្រង់មុខ រូបរាងស្រឡូនគួរទាក់ទាញ ។ ជាថ្មីនៃការចាប់អារម្មណ៍នាងបានគ្រងសម្លៀកបំពាក់ព្រះម៉ែនាគ ដែលមានការរចនាទាំងសម្លៀកបំពាក់ មកុដ និងគ្រឿងអង្ការផ្សេងៗ ដ៏វិចិត្របែបខ្មែរ និងត្រូវបានចម្លងចេញពីចម្លាក់នៃប្រាសាទខ្មែរផងដែរ ៕