ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធនឹងបញ្ជូនអត្តពលិក វ័យក្មេង៤រូបបន្ថែមទៀត ទៅហាត់នៅចិន

91

ភ្នំពេញ:ពេលនេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងតែ ពិនិត្យលើលក្ខណៈសម្បត្តិនៃកីឡាករ-កីឡាការិនី
វ័យក្មេង(ថ្នាល)របស់ខ្លួនដើម្បីបញ្ជូន ទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិន ។
លោកណយ ផាណាអគ្គលេខាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថាកីឡាករកាយ
សម្ព័ន្ធវ័យក្មេងដែលលោក មានគម្រោងបញ្ជូនទៅហ្វឹកហាត់រយៈពេលយូរ នៅប្រទេសចិនរយៈពេលយូរនោះគឺវិញ្ញាសា
កាយសម្ព័ន្ធអាកទីស្ទីក(Artistic Gymnastic) ។សូមបញ្ជាក់ថាកីឡាកាយសម្ព័ន្ធមាន២ប្រភេទគឺកាយសម្ព័ន្ធអាកទី
ស្ទីច និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic) ។
លោកអគ្គលេខាធិការបានចាត់ទុកថានេះ ជាការត្រៀមខ្លួនដ៏សំខាន់មួយ សម្រាប់ឆ្នាំ២០២៣ដែល ជាឆ្នាំកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ។
ពេលដែលសួរថាតើពួកគេនឹងចេញទៅប្រទេសចិន នៅពេលណានោះលោកអគ្គលេខាធិការ អះអាងថាពេលនេះលោកកំពុង តែធ្វើការងារនេះហើយៗភាគីចិន គេក៏បានទទួលយកនូវសំណើហ្វឹកហាត់នេះដែរ ។ចំពោះពេលវេលា នៃការទៅហ្វឹកហាត់នេះមិនយូរទៀតទេ ។
សូមបញ្ជាក់ថាពេលនេះកីឡាកាយសម្ព័ន្ធកម្ពុជា២រូប កំពុងតែហ្វឹកហាត់នៅប្រទេសចិនគឺកីឡាករវ័យ ភក្ត្រានិង
កីឡាករអៀ សៀវមីង ។
វ័យ ភក្ត្រាបានចាកចេញពីកម្ពុជាទៅហ្វឹកហាត់ នៅប្រទេសចិនតាំងពីថ្ងៃទី២មេសាមកម្ល៉េះ រីឯកីឡាករវ័យ
ក្មេងអៀ សៀវមីងទើបតែទៅបានប្រមាណជិត៣ខែប៉ុណ្ណោះ ។ ពួកគេមិនវិលត្រឡប់មកស្រុកខ្មែរវិញឡើយព្រោះ
ដល់ពេលប្រកួតកីឡាស៊ីហ្គេមគេចេញដំណើរពីប្រទេសចិន ឆ្ពោះទៅប្រទេសហ្វីលីពីន ដែលជាកន្លែងប្រកួតកីឡាស៊ី ហ្គេមតែម្ដង ។

អត្ថបទដែលជាប់ទាក់ទង