ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ថា ករណី​លោកអនុសេនីយ៍ឯក​ អុឹង​ ឡាយឆាយ​ ត្រូវ​បាន​ដក​បញ្ឍរជេីង ដោយសារកំហុសឆ្គងក្នុងការបំពេញភារកិច្ច

111

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ជម្រាប​ជូនថា​ ករណី​លោកអនុសេនីយ៍ឯក​ អុឹង​ ឡាយឆាយ​ ត្រូវ​បាន​ដក​បញ្ឍរជេីងនៅការិយាល័យបុគ្គលិក​ នៃស្នងការដ្ឋាននគរបាលខេត្ដ​នោះ​ មិនមានជាប់ពាក់ព័ន្ធនិង​ករណី​ចុះធ្វេីរដ្ឋបាល​និង​បង្រ្កាប​ទីតាំង​ក្លឹប​កម្សាន្ត​គីរីរម្យ​នោះទេ​ លោកអនុសេនីយ៍ឯក​ អុឹង​ ឡា​យ​ឆាយ​ ត្រូវ​បានរងបណ្ដឹងលេីករណីផ្សេ​ងដែលនាំ​ឲ្យមានការដកបញ្ឍរជេីង​”កំហុសឆ្គងក្នុងការបំពេញភារកិច្ច”។

តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២៩កក្កដានេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានសេចក្ដីបំភ្លឺសូមគោរព និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាតិ សារព័ត៌មាន​ TVonline ពិសេស​ សារព័ត៌មាន​កម្ពុជា​ថ្មី​ ចុះ​ផ្សាយ​នៅថៃ្ងទី​២៨​ កក្ក​ដា​ ឆ្នាំ​២០១៩​ សារព័ត៌មាន CEN ចុះផ្សាយនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ និងបណ្ដាញសង្គមមួយចំ​នួនទៀត​ ដែលបានផ្ដោតអាម្មណ៍ និងយកចិត្ដទុកដាក់តាមដានរឿងរ៉ាវ នគរបាល​ស្រុក​ភ្នំស្រួច​ ប​ង្រ្កាប​ក្លឹប​កម្សាន្ត​រាត្រី​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ ត្រូវ​បានថ្នាក់លេី​សំរេចដកបញ្ឍរជេីងនៅការិ​យា​ល័យបុគ្គលិក​ នៃស្នងការដ្ឋននគរបាលខេត្ដកំ​ពង់ស្ពឺ​ (អនុសេនីយ៍​ អុឹង​ ឡាយឆាយ​ អតីត​អធិការ​រងស្រុកភ្នំស្រួច​ ទទួលផ្នែកគ្រឿងញៀន ត្រូវបានថ្នាក់លើដកបញ្ឍរជេីងមូលហេតុមកពីបង្រ្កាបទី​តាំង​ក្លឹប​កម្សាន្ត​គីរីរម្យ​)។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ជម្រាប​ជូនថា​ ករណី​លោកអនុសេនីយ៍ឯក​ អុឹង​ ឡាយឆាយ​ ត្រូវ​បាន​ដក​បញ្ឍរជេីងនៅការិយាល័យបុគ្គលិក​ នៃស្នងការដ្ឋាននគរបាលខេត្ដ​នោះ​ មិនមានជាប់ពាក់ព័ន្ធ និងករណីចុះធ្វេីរដ្ឋបាល និងបង្រ្កាបទីតាំងក្លឹបកម្សាន្តគីរីរម្យ​នោះទេ​ លោកអនុសេនីយ៍ឯក​ អុឹង​ ឡា​យ​ឆាយ​ ត្រូវ​បានរងបណ្ដឹងលេីករណីផ្សេ​ង ដែលនាំឲ្យមានការដកបញ្ឍរជេីង “កំហុសឆ្គង​ក្នុងការបំ​ពេ​ញភារកិ​ច្ច​” ដោយមិនជាប់ពាក់ព័ន្ធទៅនឹង កិច្ចប្រតិបត្ដិិការបង្រ្កាបទីតាំង “​ក្លឹប​កម្សាន្ត​គីរីរម្យ​”​ ឬប៉ះចំខ្សែរ​អ្នកធំ​នោះឡេីយ​ អាស្រ័យ​ហេតុ​នេះ​ សូម​អ្នកសារព័ត៌មាន​ និងសាធារណជនមេត្ដាជ្រាបជាព័ត៌មាន។

សូមបញ្ជាក់ថា អធិការរងនគរបាលស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក អ៊ឹង ឡាយ​ឆាយ ​ត្រូវបាន​សម្តេច​ក្រឡាហោម​ស ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន​ ពាក់ព័ន្ធ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចោទប្រកាន់​ ក្នុងករណី​បង្ក្រាប​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​។​

ជុំវិញ​រឿងរ៉ាវ​​ខាងលើនេះ​មហាជន​ បានដាក់ជាចម្ងល់ថា ​ការចុះ​ធ្វើ​រដ្ឋបាល​ចំហ​របស់​ គណៈបញ្ជាការឯកភាពខេត្តស្រុក ចុះត្រួតពិនិត្យក្លឹបកម្សាន្ត«គិរីរម្យ​» ក្រោម​ការដឹកនាំ​របស់​លោក​ស សុ​ពុ​ត្រា​ អភិបាលរង​ខេត្តកំពង់ស្ពឺ ​លោក​ឧត្ដមសេនីយ៍​ទោ​សម​ សាមួន ​ស្នងការ​ខេត្ត​អភិបាលស្រុក​អាជ្ញាធរ​ឃុំ​ ក្រោម​ការសម្របសម្រួល​នីតិ​វិធី​ដោយ​លោក​ខៃ​ សម្ផស្ស​ ព្រះរាជអាជ្ញា​រង​ អម​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ​នោះ ​ហេតុអ្វី​នៅពេល​មានរឿង​ប្តឹងផ្តល់​ពី​សំណាក់​ថៅកែ​ក្លឹប​ បែរជា​មាន​កំហុស​តែ​លោក​អ៊ឹង​ ឡាយ​ឆាយ​ គ្រាន់តែ​អធិការរង​ទទួលបន្ទុក​ជំនាញ​គ្រឿងញៀន​តែម្នាក់ឯង​ទៅវិញ​?

បើយោងតាម​ប្រកា​សលេខ​៦៤១០​ប្រក​ ចុះ​ថ្ងៃទី​១៩​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ របស់​សម្ដេច​ក្រឡាហោម ​ស​ខេង ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ បានសម្រេច​ការផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​អនុសេនីយ៍ឯក​អ៊ឹង​ ឡាយ​ឆាយ​ អធិការរង ​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​។​

ចំពោះ​មូលហេតុ​ដែលនាំឲ្យ​​មានកា​រដក​បញ្ឈរ​ជើង​នេះ​ ដោយសារ​មាន​បណ្តឹង​ ពីប្រជាពលរដ្ឋចោទប្រកាន់ពីបទ ៖ លួច​មាន​ស្ថាន​ទម្ងន់ទោស​, រំលោភ​លំនៅដ្ឋាន​មាន​ស្ថាន​ទម្ងន់ទោស​, ចាប់​ឃុំឃាំង​និង​បង្ខាំង ដោយខុសច្បាប់មានស្ថានទម្ងន់ទោស, និង​បទ​គំរាមកំហែង​។

ដូច្នេះ ​លោក​អ៊ឹង​ ឡាយ​ឆាយ ​អតីត​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច ​ត្រូវ​បង្ហាញខ្លួន​ ជារៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​៕

អត្ថបទដែលជាប់ទាក់ទង