ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន៖ ជំរុញដល់កម្លាំងសមត្ថកិច្ច ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវជាប្រចាំ

44

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានជំរុញដល់កម្លាំងចម្រុះខណ្ឌចុះសហការគ្នា ជាមួយកម្លាំងតាមបណ្ដាប៉ុស្តិ៍ និងសង្កាត់ទាំង៥ នៅមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ ដោយអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានខ្លួនគ្រប់គ្រប់គ្រង ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរផង និងដើម្បីរក្សាសន្តិសុខជូនប្រជាជន រស់នៅក្នុងមូលដ្ឋាន ក៏ដូចអ្នកដំណើរនៅពេលយប់ ព្រលប់ ពោលគឺបងប្អូនប្រជាជន ដែលធ្វើដំណើរតាមមធ្យោបាយនានា ចេញចូលមករាជធានីភ្នំពេញ ដោយឆ្លងកាត់ខណ្ឌចំការមន ដោយឲ្យពួកគាត់មានសុវត្ថិភាព និងបានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មើលក្រោយ ម៉ូតូត្រូពាក់ផ្លាកលេខ និង ជិះឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមន កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នេះចាប់ពីក្បាលព្រលប់រហូតដល់ម៉ោងជិត១០យប់នោះ លោកអាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកសហការគ្នា ជាមួយកម្លាំងសមត្ថកិច្ចប៉ូលិស ផ្នែកសណ្នាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋានប៉ូលិសខណ្ឌចំការមន ដោយបានចុះមកអនុវត្តន៍នូវ ច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅលើដងផ្លូវក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីរក្សាការពារសន្តិសុខ ជូនប្រជាជនឲ្យស្របតាមគោលនយោបាយ​ភូមិសង្កាត់មានសុវត្ថិភាព ដែលមាន៩យ៉ាង។
លោកអភិបាលរងខណ្ឌចំការមន បានឲ្យដឹងទៀតថា រាល់សកម្មភាពចុះអនុវត្តន៍ នូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមដងផ្លូវនាយប់មិញនេះ គឺអនុវត្តន៍តាមគោលការណ៍បទបព្ជារបស់ថ្នាក់ដឹកនាំ ពិសេសលោកអភិបាលខណ្ឌចំការមនថេង សុថុលនោះ គឺមិនបានធ្វើការផាកវិន័យជាប្រាក់អ្វីនោះទេ ។ប៉ុន្តែសម្រាប់បងប្អូនដែលធ្វើដំណើរ តាមមធ្យោបាយនានានោះ ដោយអត់ពាក់សុវត្ថិភាព ត្រូវបានក្រុមការងារ តម្រូវធ្វើការណែនាំ ដល់ពួកគាត់ឲ្យបានយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ ហើយរង់ចាំឲ្យបងប្អូនយកមួកសុវត្ថិភាពមកពាក់ ទើបបានក្រុមការងារអនុញ្ញាតឲ្យធ្វើដំណើរបន្តទៅមុខទៀត បានហើយការងារនេះ ក្រុមការងារនៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន គឺចុះអនុវត្តន៍ដោយយកចិត្តទុកដាក់បំផុត។ ដូចនេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា គឺ ដើម្បីការពារសុវត្ថិភាពអាយុជិវិតដល់ខ្លួនយើងគ្រប់ៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង