ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវសុខ​សាវិនឬផេតង៉ាម

78

​ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៣.៥០គីឡូក្រាមលើ សង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៤ សីហានេះបានឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយ។

​អ្នកប្រដាល់កម្ពុជាសុខសាវិនក្លិបឆ្មាសសែនសុខត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផេតង៉ាម(Phat Ngam) ​ដែលជាអ្នកប្រដាល់ជើងខ្លាំងមួយរូបមិនស្រួលបង្ក្រាបឡើយ។ ក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់ទើង២រូបនេះធ្លាប់ ​ប្រកួតគ្នាម្ដងហើយដែលកាលនោះសាវិនចាញ់អ្នកប្រដាល់ថៃរូបនេះដោយពិន្ទុ។សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះអ្វីៗនឹង ​អាចមានការប្រែប្រួលតែប្រវត្តិសាស្រ្តក៍អាចនៅច្រំដែលដែរ​។

​សាវិនជាអ្នកប្រដាល់ដែលមានចិត្តធំវ៉ៃមិនរំលោភkគូប្រកួតតែប្រសិនបើមានឧកាសអាចស៊ីបានគេនឹងស៊ី​ភ្លាម​។ សាវិនមានប្រវត្តិប្រកួតចំនួន១០៩ដងឈ្នះ៧៤ដងចាញ់២៩ដងនិងស្មើពិន្ទុ៦ដង​។

​ចំពោះអ្នកប្រដាល់ថៃផេត​ង៉ាមវិញគេក៍ជាជើងខ្លាំងមួយរូបដែរ។ របៀបវ៉ៃរបស់អ្នកប្រដាល់រូបនេះមិនអន់​ជាងសាវិនឡើយ​។ កែង​ស្នៀតទាត់​កែង​និង​ជង្គង់របស់គេមិនស្រួលទប់ទល់នោះទេ​។ គេមានប្រវត្តិប្រកួតចំនួន៨៨​ដងឈ្នះ៧២ដង​ចាញ់១៥ដងនិងស្មើពិន្ទុ២ដង។

​ការប្រកួតផ្ដាច់ព្រ័ត្រនេះអ្នកឈ្នះនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៤,០០០ដុល្លារចំពោះអ្នកចា្់បានត្រឹមពានដែលមានរង្វាន់អម២៥០០ដុល្លារ​។នរណាក្លាយជាម្ចាស់ខ្សែក្រវាត់?

​ចំពោះជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ អ្នកប្រដាល់កម្ពុជាចាន់សំអាតក្លិបអប់រំកាយស្រុក​អន្លង់វែងខេត្តឧត្តរមានជ័យ ជួបជាមួយអ្នកប្រដាល់ថៃដែន​សាយ៉ាម(Den Sayam)​។​

​អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។នេះក៍ជាជំនួបសំខាន់ ​សម្រាប់ពួកគេទាំង២រូបដែរ ព្រោះអ្នកឈ្នះនឹងបានទទួលរង្វាន់ចំនួន១៥០០ដុល្លារចំពោះអ្នកចាញ់ក៍បានទទួល ​រង្វាន់លួងចិត្តចំនួន១០០០ដុល្លារដែរ។

​សំអាតដែលត្រូវគេប្រសិទ្ធិនាមថាខ្លាកំណាចលើភ្នំដងរែកនោះមានការខកចិត្តយ៉ាងខ្លាំងចំពោះការចាញ់ ​របស់គេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ចំពោះដែនសាយ៉ាមវិញគេចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយ ​អស់ចិត្តហើយព្រោះគេតករូវសាវិនវាយឲ្យសន្លប់នៅទឹកទី១។កាលជំនួបនៅវគ្គសន្សំពិន្ទុសំអាតចាញ់សាយ៉ាម ​ដោយពិន្ទុ​តែការប្រកួតចុងក្រោយនេះមិនទាន់ប្រាកដថាដែនសាយ៉ាមជួបសំណាងល្អទៀតនោះឡើយ។

​សំអាតដែលមានប្រវត្តិប្រកួតចំនួន៨២ដងឈ្នះ៦១ដងចាញ់១៨ដងស្មើពិន្ទុ៣ដងនិងវាយគូប្រកួតឲ្យ​សន្លប់១៧ដងនោះអាចដណ្ដើមចំណាត់ថ្នាក់លេខ៣បានឬទេ? xដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង