ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ពាក្យសំដី គ្នាក្នុងវង្សផឹកសុី ជនបង្ក បានទាញកាំបិតផ្គាក់កាប់មកលើ ជនរងគ្រោះ បណ្តាលឲ្យស្លាប់

61

សាមគ្គីមានជ័យ: ទំនាស់ពាក្យសំដី គ្នាក្នុងវង្សផឹកសុី ជនបង្កបានទាញកាំបិតផ្គាក់ ពីក្នុងផ្ទះរបស់ខ្លួន កាប់មកលើ ជនរងគ្រោះ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយជនដៃដល់បានរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងតាមចាន់ខ្លួនជនសង្ស័យ។

កម្លាំងនៃអធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៤៥នាទី នៅចំណុចមុខផ្ទះរបស់ឈ្មោះ គាន់ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណី មនុស្សឃាតដោយចេតនា បង្កឡើងដោយជនសង្ស័យឈ្មោះ គួក ខ្លី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។ បានទំនាស់ពាក្យសំដី គ្នាក្នុងវង្សផឹកសុី រួចទាញកាំបិតផ្គាក់ មានដងពីក្នុងផ្ទះរបស់ខ្លួន កាប់មកលើ ជនរងគ្រោះ ឈ្មោះ អ៊ុន ឈី ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិ ឃុំ ស្រុក ជាមួយគ្នាបណ្តាយឲ្យត្រូវរបួស ជាច្រើនកន្លែង រត់មកស្លាប់ នៅលើថ្នល់គ្រួសក្រហម ចំងាយប្រហែល១០០មែត្រ ពីកន្លែងកើតហេតុ ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់។

ចំណែកមួយករណីទៀត កម្លាំងនៃអធិការនគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះគង់ ផល្លី ភេទប្រុស អាយុ២៥ឆ្នាំ ពីបទហិង្សាដោយចេតនា វាយនិងគំរាមកំហែង ទៅលើជនរងគ្រោះឈ្មោះកេត សុខុម ភេទប្រុស អាយុ៣៣ឆ្នាំ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី នៅចំណុចផ្ទះភូមិត្រពាំងចឹក្សា សង្កាត់/ក្រុងកំពង់ឆ្នាំង។

ដកហូតវត្ថុតាង កាំបិតកកុក ប្រវែង ៤៣សង់ទីម៉ែត្រ ០១ដើម ។ ជនសង្ស័យកំពុងឃាត់ខ្លួន កសាងសំណុំរឿង នៅអធិការដ្ឋានតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង