ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋា​ភិបា​លជប៉ុន ផ្តល់ថវិកាចំនួន​ ៣១០.៧៧៧ ដុល្លារ សម្រាប់​គម្រោង​ លើកក​ម្ពស់កា​រអប់​រំបរិ​យាប័ន្ន សម្រាប់កុមារ​ពិកា​រ

57

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រក​ម្ពុ​ជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេច​ក្តីប្រ​កាសព័​ត៌មាន ស្តីពីចុះហត្ថលេខា លើកិច្ចស​ន្យាផ្ត​ល់ជំនួយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅម៉ោង ៣:០០ រសៀល សាលប្រជុំធំស្ថានទូ​តជ​ប៉ុន។

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាស​រុប​ចំនួន ៣១០.៧៧៧ ដុល្លារ​អា​មេរិក ដល់​អង្គការ សមាគមសម្រា​ប់​ជំនួ​យ ​និងសង្គ្រោះនៃប្រទេ​ស​ជប៉ុន(AAH_Japan ក្រោមគ្រោ​ងកា​រណ៍ នៃកិច្ចសហប្រតិ​បត្តិ​ការសេ​ដ្ឋកិ​ច្ចរប​ស់ជប៉ុ​ន ជំនួយឧបត្ថម្ភ​ឥត​សំណង សម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិ​បា​លជប៉ុ​ន ស​ម្រាប់គម្រោ​ង
លើកកម្ព​ស់កា​រអប់រំ​បរិយា​ប័ន្ន សម្រាប់កុមា​រពិ​ការ តាមរយៈពង្រឹ​ងកា​រអនុ​វត្ត ក្នុងតំបន់គំរូ និងការអ​ភិវឌ្ឍ
ប្រព័ន្ធវាយតម្លៃការអប់រំ​បរិ​យាប័ន្ន​។

បើតាមសេចក្តីប្រកាសព័​ត៌មាន កិច្ចសន្យាផ្តល់ជំនួយ នឹងត្រូវចុះហត្ថលេខា​ដោយ​ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាម​ញ្ញ ​និងពេ​ញសម​ត្ថភាព របស់ប្រទេស​ជ​ប៉ុន ប្រចាំព្រះរាជាណាចក្រ​កម្ពុ​ជា​ និងលោកស្រី ​MUKAI
Saomi នាយិកាស្តីទីប្រចាំ​ប្រទេ​សនៃអ​ង្គការ AAR Japan នៅស្ថាន​ទូត​ជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង