ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ចាក់អង្រែលើចុះចែកប័ណ្ណសមធម៌ ជូនប្រជាជនក្រីក្រចំនួន៣០២គ្រួសារ

64

ភ្នំពេញ៖ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះពោលគឺចាប់ពីថ្ងៃទី៣០និង៣១ខែកក្ដដាឆ្នាំ២០១៩នេះលោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានដឹកនាំក្រុមការងារចុះសាកសួសុខទុក្ខបងប្អូនប្រជាជនទីទ័លក្រនៅតាមលំនៅស្ថានពួកគាត់និមួយៗនិងបានចែកប័ណ្ណសមធម៌ជូនដល់ដៃពួកគាត់ទុកសម្រាប់កាន់ទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋនិងតាមមណ្ឌលសុខរដ្ឋដោយមិនគិតថ្លៃឬមិនគិតលុយដែលធ្វើអោយពួកគាត់មានទឹកចិត្តសប្បាយរីករាយពេលបានទទួលប័ណ្ណសមធម៌នេះ។
លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានអោយដឹងថាក្នុងរយះពេល២ថ្ងៃនេះអាជ្ញាធរសង្កាត់និងក្រុមការងារសង្កាត់ ភូមិបានចុះតាមខ្នងផ្ទះប្រជាជននិមួយៗបានចំនួន៧៩គ្រួសារ ហើយដោយចែកបណ័្ណសមធម៌ជូនដល់គ្រួសារក្រីក្រស្ថិតនៅភូមិព្រែកតាគង់២ និងព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកចៅសង្កាត់ចាក់អង្រែលើបានអោយដឹងទៀតថាចំពោះសកម្មភាពការងារចុះចែកប័ណ្ណសមធម៌ជូនដល់បងប្អូនប្រជាជនក្រីក្រនៅតាមភូមិនិមួយៗក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើទុកអោយពួកគាត់កាន់ទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរដ្ឋនិងតាមមណ្ឌលសុខភាពរដ្ឋដោយមិនគិតថ្លៃនោះគឺអាជ្ញាធរបន្តចុះចែកតាមខ្នងផ្ទះពួកគាត់អោយគ្រប់ចំនួនដែលមានប័ណ្ណសមធម៌ចំនួន៣០២គ្រួសារ។
លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានអោយដឹងទៀតថាការចុះចែកប័ណ្ណសមធម៌ជូនដល់ដៃបងប្អូនប្រជាជនក្រីក្រតាមខ្នងផ្ទះនៅពេលនេះគឺជាការគិតគូរបស់ថ្នាក់ដឹងនាំនិងអាជ្ញាធរសង្កាត់ដើម្បីឈានកាត់បន្ថយភាពក្រីក្រផងដែរហើយបងប្អូនប្រជាជនដែលទទួលបានប័ណ្ណសមធម៌ទុកពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរដ្ឋនិងតាមមណ្ឌលសុខភាពរដ្ឋនោះគឺពួកគាត់មានទឹកចិត្តសប្បាយរីករាយនិងអរគុណដល់ថ្នាក់ដឹកនាំព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរដែលបានគិតគូដល់ពួកគាត់ដែលមានជីវភាពក្រីក្រ៕

អត្ថបទដែលជាប់ទាក់ទង