ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីដែលមិនគោរព​វិន័យ តាមលក្ខន្តិកៈមន្ត្រីរាជាការស៊ីវិល រឺការណែនាំរបស់រដ្ឋបាលខណ្ឌ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យ

106

ភ្នំពេញ៖លោកខណ្ឌពោធិសែនជ័យបានដាស់តឿនថា៖មន្ត្រីដែលមិនគោរព​វិន័យ តាមលក្ខន្តិកៈមន្ត្រីរាជាការស៊ីវិល រឺការណែនាំរបស់រដ្ឋបាលខណ្ឌ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យ។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជយ័ បានបញ្ជាក់បែបនេះកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទក្នុងគោលបំណង​ពង្រឹង​បន្ថែមនូវតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងរដ្ឋបាលខណ្ឌ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវាលា​ ។
ក្នងកិច្ចប្រជុំបន្ថែមពីលើនេះលោកអភិបាល បានសំណូមពរដល់មន្ត្រីទាំងអស់ គោរពអោយបាននូវបទបញ្ជាផ្ទៃក្នុង គោរពវិន័យ​ ក្រមសីលធម៌ ត្រូវមានឯកសណ្ឋាន​​ពេលវេលាបំពេញការងារ​ គោរពទង់ជាតិរៀងរាល់ថ្ងៃច័ន្ទ​ ចូលរួមវេនប្រចាំការតាមកំណត់ និងពាក់ស្លាកសម្គាល់ខ្លួន​ និងតួនាទីអោយបានត្រឹមត្រូវរាល់ពេលបំពេញការងារ។
លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថាៈ ចំពោះមន្ត្រីដែលមិនគោរព​វិន័យ តាមលក្ខន្តិកៈមន្ត្រីរាជាការស៊ីវិល រឺការណែនាំរបស់រដ្ឋបាលខណ្ឌ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យ ដែលមានការកំណត់ស្រាប់ក្នុងកិច្ចសន្យាការងារ និងលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល៕

អត្ថបទដែលជាប់ទាក់ទង