អាជ្ញាធរខណ្ឌច្បារអំពៅ ចុះបិទអាជីវកម្មបិតស្រាស យោងបណ្ដឹងក្នុងវេទិកាសាធារណៈ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៩នេះ លោក រស់ សុភក្តអភិបាលរងខណ្ឌច្បារអំពៅ ទទួលបន្ទុកលើការងារបរិស្ថាន និងសហការីជំនាញ បានចុះពិនិត្យទីតាំងអាជីវកម្មបិទស្រាស នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលករណីនៃការចុះបិទនេះ គឺផ្តេីមចេញពីបណ្តឹងជាលាយលក្ខអក្សរក្នុងវេទិកាសាធារណៈ ថ្នាក់រាជធានី ដែល ប្រជាពលរដ្ឋបានលេីកឡេីង។
ស្ថិតក្នុងការដឹកនាំចុះពិនិត្យនេះដែរ ក្រុមការងារចម្រុះ រួមមាន ការិយាល័យបរិស្ថាន ឧស្សាហកម្ម កសិកម្ម មន្ត្រីសង្កាត់ ភូមិ។
តាមការពិនិត្យជាក់ស្តែងទីតាំងនេះ ជាអាជីវកម្មជាលក្ខណៈគ្រួសារ ពុំមានចិញ្ចឹមជ្រូកឬ ដុតកំទេចក្រណាត់ ដូចការលេីកឡេីង ដូចក្នុងបណ្តឹងនោះទេ៕