ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាកហ៊ានបើកទ្វារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ប៉ុនប៉ងលួច

42

ខេត្តកណ្តាល៖ ថ្លើមធំគ្រាន់បើ ហ៊ានបើកទ្វារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុនប៉ងលួច តែមិនបានសម្រេច ត្រូវជាប់ខ្នោះសមត្ថកិច្ច ដែលករណីនេះ កើតហេតុ ថ្ងៃទី ៣១ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៨.៣៥នាទី នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតក្នុងភូមិត្រេីយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះ យិត​ ប៊ុនថងភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល (ឃាត់ខ្លួន) ។

នគរបាលបានរៀបរាប់ពីសភាពរឿងហេតុ ថា នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ ជនសង្ស័យ បានលេីកទ្វាររមូរ នៃការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ឡេីងទៅលេី តែលេីកមិនរួច ពេលនោះមានបុគ្គលិក ឈ្មោះសុខ​ អូន បានស្រែកហៅឈ្មោះមុំ​ សឺងពីរបីម៉ាត់ ពេលឮដូច្នេះ ជនសង្ស័យភ័យស្លន់ស្លោ បានរត់ទៅក្រោយបម្រុងផ្លោះរបងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ពីខាងក្រោយ តែត្រូវបុគ្គលិកតាមឃាត់ជាប់ ។ ​
ក្រោយពីបានទទួលព័ត៌មានភ្លាមនោះកម្លាំងប៉ុស្តិ៍ព្រែកអំបិល បានចុះទៅកន្លែងកើតហេតុធ្វើ នាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង