ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការឃាត់ខ្លួនលោក ម៉ៃ ហុងស្រៀ គឺមកពីសកម្មជនអតីតបក្សប្រឆាំងនេះ ធ្វើសកម្មភាពប្រមាថថ្នាក់ដឹកនាំកម្ពុជា

72

បើ​តាមប្រសាសន៍របស់ ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើ​ស​បច្ចេក​វិទ្យា​ លោក ជា ពៅ ថា​ ការឃាត់ខ្លួនលោក ម៉ៃ ហុងស្រៀង នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពីជន​សង្ស័យ​រូប​នេះ​វិល​ត្រឡប់ពីប្រទេសថៃវិញ ហើយ​ការ​ឃាត់​ខ្លួន​នេះ គឺមកពីសកម្មជនអតីតបក្សប្រឆាំងនេះ ធ្វើសកម្មភាពប្រមាថថ្នាក់ដឹកនាំកម្ពុជា​នៅ​ លើបណ្ដាញសង្គម Facebook តាមរយៈការកាត់រូបភាពផ្សេងៗ។

ក្នុង​សេចក្តីថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា គណបក្សសង្គ្រោះ​ជាតិ​ បានលើកឡើងថា ​លោក ម៉ៃ ហុងស្រៀង គឺ​ជា​សកម្មជន​នយោបាយ​ទី​១៤ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ និង​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​កន្លង​មក​នេះ។

អតីត​បក្សប្រឆាំង​នេះ​ក៏​បាន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះលែងលោក ម៉ៃ ហុងស្រៀង និង​សកម្មជន​នយោបាយដទៃ​ជា​បន្ទាន់​

អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់ថា ស្វាមី​របស់​អ្នកស្រី បាន​រត់​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​ច្រើន​ខែ​ហើយ តាំង​ពី​ទទួល​បាន​ដំណឹង​​ពី​មិត្តិភក្ដិ​​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ឱ្យ​គេច​ខ្លួន ព្រោះ​ខាង​​ប៉ូលិស​​មាន​បញ្ជា​សម្ងាត់​ឱ្យ​​ចាប់​ខ្លួន​​។ អ្នកស្រី​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី២៩ កក្កដា ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​ដឹង​តម្រុយ និង​​ឡោមព័ទ្ធ​​ផ្ទះ​របស់​សាច់ញាតិ​​លោក ម៉ៃ ហុងស្រៀង ទាំង​កណ្ដាល​យប់ ខណៈ​លោក​ ម៉ៃ ហុងស្រៀង​ កំពុង​ស្នាក់​នៅ​ស្ថិត​​នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ នៅ​ម៉ោង​​ជាង ​២​ទាប​ភ្លឺ លោក ម៉ៃ ហុងស្រៀង បាន​​ផ្លោះ​របង រត់​គេច​ចេញពី​ផ្ទះ​​សាច់​ញាតិ​ទាំង​កណ្ដាល​អាធ្រាត្រ​ ហើយ​ធ្វើ​ដំណើរ​ឡើង​មក​ភ្នំពេញ ក្នុង​បំណង​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​មួយ​រយៈ។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​ប្ដី​អ្នកស្រី នៅ​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ជាង ៨​យប់ ថ្ងៃ​ទី​៣០ កក្កដា នៅ​ពេល​ប្ដី​អ្នកស្រី​ចុះ​ពី​លើ​ឡាន ​ទិញ​ស៊ីមកាត​ទូរស័ព្ទ៕

អត្ថបទដែលជាប់ទាក់ទង