ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយមហាជនរិះគន់ ទូរទស្សន៍ហង្សមាស ទទួលកំហុស រឿងចម្លើយសំណួរផ្លូវគោក

78

ភ្នំពេញ៖ ទូរទស្សន៍ហង្សមាស ទទួលកំហុស និងបានចេញ លិខិតសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គង ក្នុងកម្មវិធី «ឋានសួគ៌ ឬឋាននរក» និងទទួលស្គាល់ថា ខ្លួនពិតជាមានការភាន់ច្រឡំដោយខ្លូនឯង លើសំណួរពាក់ព័ន្ធ ផ្លូវគោកនៅកម្ពុជា ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា  ឋានសួគ៌ HEAVEN YOR ឋាននរក HELL ជាដំបូង យើងខ្ញុំសូមអរគុណចំពោះការគាំទ្រទស្សនារបស់ទស្សនិកជនមក្នុងកម្មវិធីឋានសួគ៌ ឋាននរក តាំងពីភាគដំបូង រហូតដល់ភាគបញ្ចប់នៃវដូវកាលទី១។
ដោយមានមតិមួយចំនួនលើកឡើងពីកំហុសឆ្គងពាក់ព័ន្ធនឹងសំណួរចម្លើយក្នុងកម្មវិធីឋានសួគ៌ ឋាននរកដែលបានផ្សាយជូនទស្សនាកន្លងមក។ យើងខ្ញុំសូមអភ័យទោស ចំពោះកំហុសទាំងឡាយណាដែលកើតឡើងដោយអចេតនា ទៅលើសំណួរបេក្ខជននៅក្នុងកម្មវិធីឋានសួគ៌ ឬឋាននរក ក្នុងសប្តាហ៍ទី១៨ ដែលបានសួរសំណួរពាក់ព័ន្ធទៅនឹង ផ្លូវគោក នៅប្រទេសកម្ពុជា។
យើងខ្ញុំពិតជាទទួលស្គាល់ថា ផ្លូវគោកនៅប្រទេសកម្ពុជាមាន ២ប្រភេទ ដូច្នេះយើងខ្ញុំ សម្រេចឲ្យបេក្ខជនដែលឆ្លើយត្រូវសំណួរនេះ គឺគាត់អាចបន្តទៅសំណួរបន្តក្នុងកម្មវិធីនៅរដូវកាលទី២។ ប៉ុន្តែយើងខ្ញុំសូមបញ្ជាក់ថា សំណួរដែលយើងខ្ញុំបានចោទសួរ គឺ យើងខ្ញុំចង់ផ្តោតទៅលើ “ផ្លូវថ្នល់” ជាសំខាន់ តែដោយសារការតាំងសំណួរមានការភាន់ច្រឡំ ដោយប្រើពាក្យខុស
ទើបធ្វើឲ្យអត្ថន័យនៃសំណួរនិងចម្លើយមានការប្រែប្រួល ដោយយើងខ្ញុំបានយោងតាមសៀវភៅវិញ្ញាសាជ្រើសរើសសម្រាប់ថ្នាក់ទី៩ ដែលរៀបរៀងដោយអ្នកស្រី អ៊ុក សុធីរ៉ា វិទ្យាល័យបាក់ទូកតែមួយគត់។ យើងខ្ញុំទទួលស្គាល់ថា យើងខ្ញុំបានរៀបចំសំណួរដោយបានប្រើពាក្យខុសពីឯកសារ
ដើមបន្តិច ដោយតម្រូវឲ្យចម្លើយមានលក្ខណៈជាតួលេខ។
យើងខ្ញុំពិតជាមានការសោកស្តាយ ដែលមិនបានរកឯកសារមួយទៀតដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា មកបញ្ជាក់ឲ្យកាន់តែច្បាស់ថា ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជាមានប៉ុន្មានប្រភេទឲ្យពិតប្រាកដ។
ដូច្នេះ តាមរយៈការបកស្រាយខាងលើនេះ យើងខ្ញុំសង្ឃឹមថា ទស្សិកជនទាំងអស់អាចយល់ជ្រាបយ៉ាងច្បាស់ពីគោលបំណង និងសំណួរចម្លើយពិតរបស់កម្មវិធី។
យើងខ្ញុំ សូមអរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកគ្រូ អ្នកគ្រូដែលបានផ្តល់ចម្លើយតាមបណ្តាញសង្គម កុំឲ្យមានមតិភាន់ច្រឡំ ហើយយើងខ្ញុំក៏សូមអរគុណ ។
ដល់ទស្សនិជនទាំងអស់ដែលបានផ្តល់ឯកសារ និងមតិល្អៗ ជាច្រើនតាមរយៈការ Comments។
យើងខ្ញុំក៏សូមបញ្ជាក់ថា រាល់សំណួរ និងចម្លើយ ព្រមទាំង ខ្លឹមសារនៃការបកស្រាយក្នុងកម្មវិធី សុទ្ធតែបានរៀបរៀងដោយក្រុមការងាររបស់កម្មវិធីឋានសួគ៌ ឬឋាននរក មិនពាក់ព័ន្ធនឹងពិធីការិនី ចាន់ កែវនិមលឡើយ។
យើងខ្ញុំ សូមជូនពរដល់ទស្សនិជនរបស់ទូរទស្សន៍ ហង្សមាសHDTV ទាំងអស់សូមឲ្យមានសេចក្តីសុខ រកស៊ីទទួលទានមានបាន និងមានសុខភាពល្អគ្រប់ៗគ្នា។
ដោយក្តីគោរព រាប់អានពីក្រុមការងាររបស់កម្មវិធីឋានសួគ៌ ឬឋាននរក។

កាលពីយប់មិញនេះ(ថ្ងៃទី៣០កក្កដា) សម្តេចតេជោ ហ៊ុន សែន ទូរស័ព្ទមក លោក មាស ឬទ្ធី ថា “បើខុសសុំទោសគេ បើត្រូវ ត្រូវពន្យល់អោយច្បាស់ពីប្រភព” ។ រឿងសំណួរផ្លូវគោកប្រទេសកម្ពុជាបែងចែកជាប៉ុន្មាន? ផ្អើលដល់សម្តេច ហ៊ុន​ សែនបាត់! «បើថាខុសដឹងខុស ហើយសូមទោសគេទៅ បើមិនចង់…»។

ថ្មីនេះ រឿងរ៉ាវបញ្ហាសំណួរពីការចែកផ្លូវគោក ក្នុងប្រទេសកម្ពុជា មានប៉ុន្មានប្រភេទនោះ បាននិងកំពុងកក្រើកពេញបណ្តាញសង្គម ដោយសារតែកម្មវិធីល្បងប្រាជ្ញា Heaven or Hall Cambodia របស់ស្ថានីយទូរទស្សន៍ រស្មី ហង្សមាស បានផ្តល់ចម្លើយមកខុសទៅនឹងសៀវភៅបង្រៀនសិស្សជាផ្លូវរបស់ក្រសួងអប់រំ ដែលចម្លើយនេះខាងហង្សមាស បានដកស្រង់ចេញពី សៀវភៅ ភូមិវិទ្យា វិញ្ញាសារជ្រើសរើសថ្នាក់ទី៩។

សម្រាប់ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាបឋមភូមិ ដែលរៀបរៀងដោយ អ្នកស្រី អ៊ុក សុធីរ៉ា យកចម្លើយក្នុងទំព័រ២៩ ដែលចម្លើយនោះគឺ ផ្លូវគោកនៅប្រទេសកម្ពុជា ចែកចេញជា ៣​ប្រភេទ ​គឺ ​ផ្លូវជាតិ ,​ ផ្លូវ​ខេត្ត ​និង​ ផ្លូវ​រុក្ខបាល ដែលធ្វើឲ្យមហាជនស្ទើរតែពេញមួយប្រទេស។

 លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ចូន សុំឲ្យមានការកែតម្រូវឡើងវិញផងដែរ ដើម្បីកុំឲ្យមហាជនមានការភាន់ច្រឡំ ព្រោះការពិតនោះ ចម្លើយដែលត្រឹមត្រូវគឺមាន២ប្រភេទ គឺផ្លូវថ្នល់ ​និង​ផ្នូវ​ដែក។

ស្រាប់តែរឿងរ៉ាវដែលមហាជនរិះគន់ខ្លាំងៗនេះ បានផ្អើលដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចបានហៅទូរស័ព្ទទៅកាន់ លោក មាស រិទ្ធី ដែលពិធីករប្រចាំទូរទស្សន៍ហង្សមាសនាពេលព្រឹក ឲ្យមើលលើរឿងមួយនេះឡើងវិញ! បើថាខុសដឹងខុស ហើយសូមទោសគេ តែបើត្រូវ ត្រូវពន្យល់គេឲ្យច្បាស់។

យ៉ាងណាមិញក្រោយមានការទទួលស្គាល់កំហុសខុសឆ្គង ពីអ្នកកាន់កម្មវិធីរួច ប្រភពហ្វេសប៊ុករបស់ អ្នកនាង ចាន់និមល ដើរជាពិធីការិនីក្នុងកម្មវិធីខាងលើ បានទម្លាយសារមួយថា អរគុណលោកប្តីដែលតែងតែផ្តល់តម្លៃលើការងារអូន នៅក្បែរអូន លើកទឹកចិត្តអូនគ្រប់ពេល មិនគិតពីការងារខ្លួន ក្នុងពេលដែលអូនត្រូវការជំនួយសូវ៉ាត សីលា ស៉ំទោសដែលធ្វើឲ្យអ្នកផ្ទះយើងរួមទាំងបងបារម្ភ ប្រិយមិត្តចង់ជ្រាបច្បាស់សូមអានសារខាងក្រោមនេះ។

ក្នុងនោះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ហាក់បដិសេធ មិនយល់ស្របតាមចម្លើយខាងលើ ដោយបានចូលទៅខមមិនកម្មវិធីខាងលើ យ៉ាងព្រោងព្រាត ដោយភ្ជាប់ជាមួយរូបភាពឯកសារក្នុងសៀវភៅខ្លះ ដោយលើកថាមានតែពីរប្រភេទនោះទេ គឺផ្លូវថ្នល់ និងផ្លូវដែក។ កាលពីម្សិលមិញនេះ លោកឬទ្ធី អគ្គនាយករងហង្សមាស បានបកស្រាយ សំណួរចម្លើយក្នុងកម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodiaគឺដកស្រងមកពីសៀវភៅ ភូមិវិទ្យាវិញ្ញាសារសំនួរចម្លើយជ្រើសរើស ថ្នាក់ទី៩ ដែលរៀបចំដោយអ្នកស្រី អ៊ុក សុធារ៉ា ដោយតែគិតថាសៀវភៅគឺពេញនិយមបំផុត​ សម្រាប់ សិស្សានុសិស្សដែលប្រឡង។

គូររំលឹករឿងរ៉ាវក្នុងកម្មវិធី”Heaven or Hell Cambodia” សំណួរ “តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” នៅតែប្រធានបទក្តៅគគុកលើបណ្តាញសង្គមហ្វេសបុក ក្រោយកម្មវិធីបានមាន៣ប្រភេទ គឺ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល ដែលចម្លើយនៃសំណួរនេះ​ បើឆ្លើយត្រូវនឹងទទួលបាន ប្រាក់រង្វាន់១ពាន់ដុល្លារឯណោះ ហើយចម្លើយដែល ត្រឹមត្រូវក្នុងសំណួរនេះ គឺមានពីរ គឺផ្លូវថ្នល់ និងផ្លូវដែក។ ផ្លូវថ្នល់ចែកចេញជា 4 ប្រភេទ គឺផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល៕

អត្ថបទដែលជាប់ទាក់ទង