ហ្វីលីពីនអនុម័តថវិកាកសាងព្រលានយន្តហោះថ្មីនៅដាច់ឆ្នាំនេះ!
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយនៅថ្ងៃទី៣១កក្កដានេះថា កាល ពីថ្ងៃពុធរដ្ឋាភិបាលហ្វីលីពីនបានអនុម័តថវិកាចំនួន១៤០០០លានដុល្លារដើម្បី កសាងព្រលានយន្តហោះថ្មីនៅជាយក្រុងរដ្ឋធានីម៉ានីល។ ក្រុមហ៊ុនSan Miguel Corpរបស់ហ្វីលីពីនជាអ្នកដេញថ្លៃបាន សម្រាប់ការកសាងនេះក្នុងទឹកប្រាក់១៤.០០០លានដុល្លារ ដោយ កសាងព្រលានដែលមានផ្លូវរត់ចំនួន៤និងអាចទទួលអ្នកដំណើរបានប្រមាណ១០០ទៅ២០០លាននាក់ក្នុង១ឆ្នាំ។គម្រោងការសាងសង់ចាប់ផ្តើមនៅដាច់ឆ្នាំនេះនិងគ្រោងបញ្ចប់នៅឆ្នាំ២០២៥។