ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមមន្រ្តីអាមេរិក៖ កូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា អូសាម៉ាប៊ិនឡាដិនត្រូវបានសម្លាប់ហើយ

77


យោងតាមសារព័ត៌មានអាលអារ៉ាប៊ីយ៉ាស់ផ្សាយថ្ងៃទី៣១ កក្កដា ឆ្នាំ​២០១៩នេះ ដោយដកស្រង់កាផ្សាយ MSNBCដែលថាមន្ត្រីអាមេរិក ៣ រូបដែលអះអាងថាលោក ហាំហ្សាប៊ិនឡាដិន(Hamza bin Laden)ដែលជាកូនប្រុសនិងជាអ្នកស្នងតំណែងរបស់មេដឹកនាំអាល់កៃដាលោកអូសាម៉ាប៊ិនឡាដិន( Osama bin Laden) បានទទួលមរណភាពហើយ។ MSNBC បានរាយការណ៍ថាក្រុមមន្រ្តី “នឹងមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល Hamza Bin Laden ស្លាប់ឬថាតើសហរដ្ឋអាមេរិកដើរតួនាទីក្នុងរឿងនេះយ៉ាងណាទេ” ។

របាយការណ៍បានបន្ថែមទៀតថា“ វាមិនច្បាស់ទេថាទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីការស្លាប់របស់គាត់” ។ កាលពីខែមីនាក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថាព្រះរាជាណាចក្រនេះកំពុងដកហូតសញ្ជាតិរបស់អារ៉ាប៊ីសាអូឌីតពីកូនប្រុសអូសាម៉ាប៊ិនឡាដិននេះ។ សហរដ្ឋអាមេរិកក៏ធ្លាបបានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារសម្រាប់ព័ត៌មានណាមួយអំពីហាំហ្សាប៊ីនឡាដិន ។ ហាំហ្សា មានអាយុ៣០ឆ្នាំ ធ្លាប់បានចេញផ្សាយឃ្លីបសំឡេង និងវីដេអូជាបន្តបន្ទាប់ កាលពីប៉ុន្មានឆ្នាំមុន ដោយអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបើកការវាយប្រហារលើ សហរដ្ឋអាមេរិក ដើម្បីសងសឹកឱ្យឪពុករបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង