ជនជាតិចិន បើករថយន្តធ្លាក់ផ្លូវ ទៅបុកនឹងដើមឈើរ បណ្តាលឲ្យរងរបួសស្រាល
នៅព្រឹកថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៨.០០ នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា កាលពីយប់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ ក្នុងអំឡុងម៉ោង ២១.០០ នាទីយប់ មានរថយន្ត Tacoma ១ គ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២AV ៦៦៣១ បើកបរដោយជនជាតិ ក្នុងស្ថានភាពល្បឿនលឿន បានជួបឧប្បទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចវិថីព្រឹទ្ធាចារ្យ សាយ ភូថង ត្រង់ផ្លូវកោងចំការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ដោយមានអ្នករងរបួសស្រាលចំនួន ២ នាក់ ជាជនជាតិចិន បានសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ។
ក្រោយសមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យ ឃើញនៅក្នុងរថយន្ត មានប័ណ្ណសម្គាល់ខ្លួន របស់ជានជាតិចិន ២ សន្លឹក ចំណែកឯរថយន្ត ខូចខាតធ្ងន់ ៕