ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នេះហើយតួឯក ដែលអភិបាលក្រុងដូនកែវមិនមានសមត្ថភាពអង្វរឲ្យម្ចាស់របងថ្មសង់រំលោភលើដីចំណីផ្លូវនេះ ឲ្យរុះរើបង្កការកកស្ទះជាងមួយឆ្នាំ

51

តាកែវ ៖ នេះហើយជាតួឯក លោក ងុិល សុវណ្ណារ៉ា បើមើលតាមឯកសណ្ឋានកងទ័ពជើងគោកឋានៈជាវរសេនីយ៍ឯក ដែលអភិបាលក្រុងដូនកែវមិនមានសមត្ថភាពអង្វរឲ្យម្ចាស់របងថ្មសង់រំលោភលើដីចំណីផ្លូវឲ្យរុះរើចេញដើម្បីសាងសង់ផ្លូវជូនពលរដ្ឋធ្វើដំណើរ និងបង្កការស្ទះផ្លូវចូលផ្ទះអស់រយៈពេលជាងមួយឆ្នាំ ។ នេះបើតាមការផ្សាយព័ត៌មានលើផេករបស់លោកវីល្លាម នៅថ្ងៃទី១សីហានេះ។

ពលរដ្ឋរាប់សិបគ្រួសាររស់នៅភូមិត្រពាំងអង្គសង្កាត់រការក្រៅក្រុងដូនកែវថាពួកគាត់នឹងលើកគ្នាទៅសាលាខេត្តតាកែវដើម្បីសុំលោក អ៊ូច ភា អភិបាលខេត្តឲ្យជួយអន្តរគមន៍។
សូមជម្រាបជូនពលរដ្ឋរស់នៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុននឹងសម្រេចថាលើកគ្នាទៅសាលាខេត្តនេះ គឺអាជ្ញាធរអស់សមត្ថភាពដើម្បីវាយរបងផ្ទះ និងសំយ៉ាប យីហោ ងុិល សុវណ្ណារ៉ា ដែលសង់រំលោភផ្លូវ ដែលអាជ្ញាមិនហ៊ានវាយកម្ទេច ខណៈពួកគាត់បានវាយអស់ហើយតាមគោលការណ៍ ដើម្បីបើកផ្លូវចូលភូមិ។
ពលរដ្ឋបានឲ្យដឹងថាវាពិតជាអយុត្តិធម៍ខ្លាំងណាស់ជាងមួយឆ្នាំមកហើយដែលពួកគាត់បានរុះរើផលប៉ះពាល់ដើម្បីបើកផ្លូវតែរហូតមកដល់ពេលនេះផ្លូវនេះមិនអាចដំណើរការសាងសង់បានទេដោយសារស្ទះរបងអ្នកមានលុយ និងអំណាចឈ្មោះ ងុិល សុវណ្ណារ៉ាដែលអាជ្ញាធរខេត្តតាកែវមិនហ៊ានអនុវត្តន៍ច្បាប់លើរបងរបស់បុគ្គលនេះ។
លោកវីល្លាម បានថ្លែងបន្តថា សូមមេត្តាអនុវត្តច្បាប់ឲ្យស្មើភាពគ្នា កុំអនុវត្តន៍បានតែពលរដ្ឋទន់ខ្សោយឲ្យសោះ ហើយបើមិនហ៊ានអនុវត្តន៍ច្បាប់លើបុគ្គលខាងលើទេ គួរដើរចេញពីដំណែង និងតួនាទី ទុកឲ្យបុគ្គលខាងលើចូលកាន់ដំណែងជំនួសវិញ៕

អត្ថបទដែលជាប់ទាក់ទង