ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធី សាកជាមួយជើងខ្លាំងថៃណាម​ ខាប៊ូន

75

ភ្នំពេញ៖លើសង្វៀនBoostrong Gold Medal FFighter on Fireនាព្រឹកថ្ងៃទី៤សីហាអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃណាម ខាប៊ូនដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧
​គីឡូក្រាម ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ជើងខ្លាំងថៃរូបនេះ ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។រិទ្ធីជាអ្នក
​ប្រដាល់ចាស់វស្សាមួយរូបដែល គេឡើងសង្វៀនប្រកួតស្ទើរតែរាល់សប្ដាហ៍ ។អ្នកប្រាដាល់រូបនេះចូលចិត្តវាយ
​សន្ធាប់លើគូប្រកួតណាស់ហើយបើវ៉ៃគូប្រកួតមិន ដួលទេនោះចាប់ពីទឹកទី៣ទៅកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។
ចំពោះណាម ខាប៊ូនវិញមិនមាននរណាដឹងពីស្ទីលវ៉ៃរបស់គេឡើយ ។បើតាមការឲ្យដឹងពីលោកថៃ អ៊ូ
ដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា ណាមខាប៊ូនពិតជាជើងខ្លាំងមួយរូប
មែន ។ គេមានកលល្បិចវ៉ៃល្អ រហ័ស និងពូកែការពារណាស់​។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១៤ដង ។ ចំពោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីវិញគេមានប្រវត្តិប្រកួតចំនួន១២០ដង ឈ្នះ៩៣ដង ចាញ់២៥ដង និង​ស្មើពិន្ទុចំនួន២ដង ។ការជួបគ្នាជាលើកដំបូងនេះមិនដឹងថា នរណាជួបសំណាងល្អនោះទេ ។
ការប្រកួតគ្នារវាងអ្នកប្រដាល់រួមជាតិវិញនោះ សៀវង៉ុយសមាគមប្រដាល់ក្រសួងការពារជាតិប្រកួត ជាមួយអ្នកប្រដាល់រ៉ែម រាជមកពីក្លិបអង្គរមានជ័យខេត្តសឿមរាប ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡក្រាម។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែកំពូលអ្នកវ៉ៃប្ដូរ និង មានចិត្តធំដូចគ្នា​ ។ សៀវ ង៉ុយគេមិនសូវជាមានចំ
​ណូលចិត្តក្នុងការប្រើកែងទេតែជើងគេរឹងដូចថ្ម ។មានការប្រកួតជាច្រើនគេប្រើជើងទាត់គូប្រកួតឲ្យគាំង ឬ ខូច
​ជើងក៏មានដែរ ។ការជួបគ្នានេះទំនងជាសៀវ ង៉ុយមានឩិកាសឈ្នះច្រើនជាងហើយ ។
អ្នកប្រដាល់វ័យក្មេងឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រាដាល់វ័យក្មេងដូចគ្នាគឺប្រាក់ ឌីណា
​ក្លិបតាឯកដំបងដែកមានរិទ្ធក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះក៏ចូលចិត្តវ៉ៃប្ដូរដូចគ្នាដែរតែឡុង ខេត្តចិត្តធំជាងចំពោះឌីណាបើត្រូវគូប្រកួតវ៉ៃ
ត្រូវធ្ងនើបន្តិចនោះគេចាប់ផ្ដើមលែងក្លាហានហើយ ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះគេជឿថានឹងប្រកួតគ្នា៥
ទឹកមិនខានហើយរវាងអ្នកចាញ់ និង អ្នកឈ្នះប្រាកដជាទ្រមខ្លួនដូចគ្នាមិនខាន ។

អត្ថបទដែលជាប់ទាក់ទង