ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កូនចុង​ រហូតដល់ជន​រង​គ្រោះ​មាន​ផ្ទៃពោះ​ចំនួន​០៧​ខែ​

36


​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៩​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២​ បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនចុង​ជា​បន្តបន្ទាប់​រហូត​មាន​ផ្ទៃពោះ​៧​ខែ​ នៅ​ចំណុច​ផ្ទះ​ជួល​ផ្លូវលំ​ ក្រុម​ទី​៩​ ភូមិ​ព្រែក​ទាល់​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ខេ​ង​ ហាន​ អាយុ​៤២​ ឆ្នាំ​ មុខរបរ​បុគ្គលិក​ស៊ិ​ន​ទ្រី​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​(​ត្រូវជា​ឪពុកចុង​ជន​រង​គ្រោះ​)​ ។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​មិន​ចាំ​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​២៣​ម៉ោង​៣០​នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​ ផ្លូវលំ​ ក្រុម​ទី​៩​ ភូមិ​ព្រែក​ទាល់​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ជន​រង​គ្រោះ​ ឈ្មោះ​ ខ​.​ស​ភ​ អាយុ​១៦​ឆ្នាំ​ កំពុង​ដេក​នៅ​ក្នុងផ្ទះ​(​ចំណុច​កើតហេតុ​)​ជាមួយ​ប្អូន​តូចៗ​ចំនួន​២​នាក់​ និង​រួម​នឹង​ជនសង្ស័យ​ផង​ដែរ​ ដោយ​ម្តាយ​របស់​ជន​រង​គ្រោះ​មិន​នៅផ្ទះ​ ។​ ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​ជន​រង​គ្រោះ​គំរាម​មិន​ឲ្យ​ស្រែក​ និង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ចំនួន​០៣​លើក​ និង​រំលោភ​ជា​បន្តបន្ទាប់​ទៀត​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​ឈប់​ចាប់​ជន​រង​គ្រោះ​រំលោភ​សេពសន្ថវៈ​ ដោយសារ​ជន​រង​គ្រោះ​មាន​ផ្ទៃពោះ​ចំនួន​០៧​ខែ​ ។​

ប្រភព​ដដែល​បន្ត​ថា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ម្តាយ​ និង​ជីតា​ជន​រង​គ្រោះ​សួរ​ជន​រង​គ្រោះ​ដឹង​រឿង​ជនសង្ស័យ​ចាប់រំលោភ​ ទើប​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ រហូត​ឈាន​ដល់​ចាប់ខ្លួន​ជន​បង្ក​ជា​ឪពុកចុង​យក​ទៅ​អនុវត្ត​តាម​នីតិវិធី​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង